ទីអារាមតាមមន្ទីរ អង្គភាពក្នុងខេត្តបាត់ដំបងអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

បាត់ដំបងៈ ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងខេត្តបាត់ដំបង បានត្រៀមខ្លួនជាស្រេចរួចរាល់ហើយអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ព្រែ
កជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ដោយការចងបដាពាក្យស្លោ
ក ការតុបតែងទង់ជ្វាលា ការដាក់ទង់ជាតិ នៅតាមរបង តាមមុខអគារ ស្ថាប័ន មន្ទីរអង្គភាពរបស៎ខ្លួន ។ខ្លះទៀតបានជួបជុំមន្ត្រីរាជការដោយនាំគ្នាធ្វើការហាត់សមទូងស្គរ គ្រវីទង់ជាតិ ស្រែកជ័យឃោស ។ខ្លះទៀតក៏ត្រៀមស្គរ ត្រៀមត្រដោកឫស្សី សម្រាប់គោះ បន្លឺសំឡេង។(រាយការណ៍ដោយ រ័ត្ន ចរិយា)។

តាមរយៈថេរៈដីការព្រះសង្ឃ មហាជននានា អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជ
ការ បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា៖”ព្រែកជីកហ្វូណនតេជោ”នឹងផ្ដល់នូវផលប្រយោជន៍ដ៏មហាសាល ដល់សង្គម សេដ្ឋកិច្ចកម្ពុជា។

គម្រោងព្រែកជីកហ្វូណនតេជោកើតឡើងបាននៅពេលនេះគឺដោយសារកត្តាសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្រ្តីនិងអនុវត្តបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ប្រសិនបើគ្មានសុខសន្តិភាពទេ កម្ពុជាក៏មិនអាចមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះបានឡើយ។

ទាំងព្រះសង្ឃ មន្ត្រីរាជការ និងមហាជនទូទៅក្នុងខេត្តបាត់ដំបងបានបង្ហាញពីការប្តេជ្ញាចិត្តនិងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជី
ក ជាប្រវត្តិសាស្ត្ររបស់កម្ពុជាសម័យទំនើប តាមរយៈការជួបជុំទូងស្គរ គោះរគាំង គោះត្រដោកនៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ វេលាម៉ោង ៩:០៩នាទីព្រឹក ៕

     ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )
ads banner