សម្តេចធិបតី៖ “កម្ពុជាតែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងសង្គម និងសេដ្ឋកិច្ច
ភស្តុតាងជាច្រើនទសវត្សរ៍ បានបង្ហាញយ៉ាងច្បាស់ថា សមភាពយេនឌ័រ មិនមែនគ្រាន់តែជាបញ្ហានៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែជាជន្ទល់រឹងមាំ ដែលបានជួយជំរុញ កំណើនសេដ្ឋកិច្ច។ នៅពេលមានការលើកស្ទួយស្ត្រី ធុរកិច្ចមានការកើនឡើង ហើយប្រទេសជាតិក៏នឹងរីកចម្រើន។
ការប្តេជ្ញាចិត្តរបស់កម្ពុជាបានស្តែងឡើងតាមរយៈគំនិតផ្តួចផ្តើមនានា ដែលគាំទ្រដល់សហគ្រិនស្ត្រី តាមរយៈការសម្រួលដល់ការបង្កើតបណ្តាញស្ត្រី ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកធុរកិច្ចដែលចាំបាច់ និងការអភិវឌ្ឍជំនាញដល់ស្ត្រី និងសហគ្រិនស្ត្រី ហើយក៏បានអនុវត្តគំនិតផ្តួចផ្តើមហិរញ្ញវត្ថុមួយចំនួនដូចជា ការដាក់ឱ្យដំណើរការគម្រោងហិរញ្ញប្បទាន និងការដាក់ឱ្យប្រើប្រាស់គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រីជាដើម”។
#ams1minute