Kim Jong Un បដិសេធព័ត៌មានផ្សាយថា «ទឹកជំនន់កូរ៉េខាងជើង ស្លាប់១ពាន់នាក់»

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា ទឹកជំនន់ នៅកូរ៉េខាងជើង បានបណ្តាលឲ្យមនុស្សស្លាប់ ឬ បាត់ខ្លួន ប្រមាណ១៥០០នាក់ ប៉ុន្តែ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un កាលពីថ្ងៃសៅរ៍ បានចេញមុខ រិះគន់ធ្ងន់ៗ ចំពោះសេចក្តីរាយការណ៍នេះ ដោយចាត់ទុកថាជា «ពាក្យចចាមអារ៉ាម»។

កាលពីដើមសប្តាហ៍ កូរ៉េខាងជើងបាននិយាយថា មានអ្នកស្លាប់ និងរបួស និងរបួសពិតមែន នៅតំបន់ភាគខាងជើង ជាមួយនឹងខូចខាតផ្ទះ រាប់ពាន់ខ្នង។ ប៉ុន្តែ មិនបានលម្អិត អំពីចំនួនមនុស្សច្បាស់លាស់ នោះទេ។

ទូរទស្សន៍ Chosun របស់ទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា «កូរ៉េខាងត្បូងមានឆន្ទៈ ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ជនរងគ្រោះ ដោយសារគ្រោះមហន្តរាយ នៅកូរ៉េខាងជើង បន្ទាប់ពីរបាយការណ៍ព័ត៌មានថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចកើនឡើង ដល់១៥០០នាក់» ។ គេក៏បានផ្សាយអំពីការស្លាប់ របស់កងកម្លាំងជួយសង្គ្រោះ នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ទៀតផង។

យ៉ាងណាមិញ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA លោក Kim បានខឹងសម្បារនឹងព័ត៌មាននេះ និងបានថ្កោលទោស យ៉ាងដាច់ណាត់ ហើយចាត់ទុកថា ជាការបំភ្លើស ដ៏គួរឱ្យស្អប់ខ្ពើម និងជាពើអាក្រក់ របស់កូរ៉េខាងត្បូង»។ លោកបានបន្ថែមថា របាយការណ៍ទឹកជំនន់បែបនេះ បានបង្កើតជា «យុទ្ធនាការលាបពណ៌ របស់កូរ៉េខាងត្បូង ដើម្បីនាំមកនូវភាពអាម៉ាស់ ខូចមុខមាត់ មកលើកូរ៉េខាងជើង»។

ទីក្រុង ព្យុងយ៉ាង អះអាងថា កងទ័ពអាកាសរបស់កូរ៉េខាងជើង បានជួយសង្គ្រោះមនុស្ស ជាង៥០០០នាក់ ដោយក្នុងនោះ ប្រហែល ៤២០០ នាក់ ត្រូវបានសង្គ្រោះដោយឧទ្ធម្ភាគចក្រ ក្នុងរយៈពេលពីរ បីម៉ោង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner