ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនា​គមន៍ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតីដឹកនាំ​កិច្ច​ប្រជុំ​ក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារអន្តរក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះមានគោលបំណងកំណត់អាទិភាពការងាររបស់ក្រុមការងារ ”ណ” ឈានទៅរៀបចំកិច្ចប្រជុំពិភាក្សា និងសិក្ខាសាលាស្វែងរកដំណោះស្រាយបញ្ហា ក្តីកង្វល់ និង សំណូមពររបស់វិស័យឯកជន នាពេលខាងមុខ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner