វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយវិជ្ជាជីវៈមេធាវីអំពីច្បាប់ មូលដ្ឋាន ក្នុងវិស័យ ព្រហ្ម ទ័ណ្ឌ និងរដ្ឋប្បវេណីដល់មន្ត្រីមូលដ្ឋាននៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ សិក្ខាកាម ជាង២០០នាក់ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ កងរាជ អាវុធ ហត្ថក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ បានចូលរួម បើកវគ្គបណ្តុះ បណ្តាល និងផ្សព្វ ផ្សាយ វិជ្ជាជីវះមេធាវីអំពីច្បាប់ មូលដ្ឋាន ក្នុងវិស័យព្រហ្មទ័ណ្ឌ និងរដ្ឋប្បវេណី ក្នុងសាល ប្រជុំសាលាខេត្ត នៅល្ងាចថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៤ វគ្គបណ្តុះ បណ្តាលនេះមាន ការ ចូលរួម លោក លី សុវណ្ណា រិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក យូ លីបហួត តំណាង លោក លី ច័ន្ទ តុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រ កម្ពុជា លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ។

លោក យូ លីបហួត បានមានប្រសាសន៍ វគ្គបណ្តុះ បណ្តាលនេះ មានគោលបំណង សំខាន់ ក្នុងការលើកកំពស់យល់ដឹងឲ្យកាន់តែទូលំទូលាយអំពីមូលដ្ឋាននៃច្បាប់ និងតួនាទីរបស់មេធាវីក្នុងប្រទេកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការលើកស្ទួយ​គោលការណ៍ និតិរដ្ឋ។

លោក យូលីបហួត បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា មេធាវីគឺវិជ្ជាជីវៈឯករាជ្យបង្កើតឡើងដោយច្បាប់ក្នុងឆ្នាំ ១៩៩៥និងមានស្ថាប័នគ្រប់គ្រងច្បាស់លាស់មួយ ហើយតួនាទីរបស់មេធាវី ការពារសិទ្ធទទួលបានយុត្តិធម៍សង្គម របស់ប្រជាពលរដ្ឋទាំងអស់នៅគ្រប់ទីកន្លែង ហើយគោលបំណងបើកវគ្គបណ្តុះ បណ្តាល និងផ្សព្វ ផ្សាយវិជ្ជាជីវៈមេធាវីអំពីច្បាប់ មូលដ្ឋាន ដល់មន្ត្រីមូលដ្ឋាននេះ  មានវិស័យព្រហ្មទ័ណ្ឌ និងរដ្ឋប្បវេណី  ។វិស័យព្រហ្មទ័ណ្ឌ មាន៤.ចំណុច ១.ផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ២.ផ្សព្វផ្សាយ​និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រ ៣.ផ្សព្វផ្សាយអំពីសេវាពិគ្រោះ​យោបល់​ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ៤.បណ្តុះបណ្តាលអំពីនិតិវិធីមូលដ្ឋាន​ក្នុងរឿងក្តីព្រហ្មទណ្ឌ និង រដ្ឋប្បវេណី។ បទល្មើសព្រហ្មទណ្ឌមាន បទលួច បទលួចមានស្ថានទម្ងន់ទោស ឆក់ ប្លន់ បទឆបោក បទរំលោភសេពសន្ថវៈ បទឃាតកម្ម បទហឹង្សាដោយចេតនាជាដើម  ចំណែករដ្ឋប្បវេណី មាន លែងលះ មត៍កជាដើម។

លោក លីសុ វណ្ណារិទ្ធ បានធ្វើការកោតសរសើរ ដល់មេធាវីដែលបានចុះមកបើកវគ្គ ផ្សព្វ ផ្សាយ ដល់ មន្ត្រីមូលដ្ឋានអំពី ច្បាប់ព្រហ្មទណ្ឌ និង ច្បាប់រដ្ឋប្បវេណី។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា វគ្គបណ្តុះ បណ្តាលនេះបែងចែកជា៥ផ្នែក ១.គោលបំណងនៃបទបង្ហាញ ២.មូលដ្ឋាននៃច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ៣.មូលដ្ឋាននៃច្បាប់ក្នុងវិស័យអត្រានុកូលដ្ឋាន ៤.មូលដ្ឋាននៃច្បាប់ក្នុងវិស័យ​អាពាហ៍ ពិពាហ៍ ៥.មូលដ្ឋាននៃច្បាប់ក្នុងវិស័យមត៍ក ។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖សិក្ខាកាមទាំងអស់ដែលចូល​រួម វគ្គបណ្តុះ បណ្តាល នេះ ត្រូវយកចិត្តទុកដាក់ស្តាប់ ១.គ្រូបង្គោលធ្វើបទបង្ហាញ​អំពីវិជ្ជាជីវៈមេធាវី ទី២គ្រូបង្គោលធ្វើបទបង្ហាញអំពីច្បាប់មូលដ្ឋានក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ និងរដ្ឋប្បវេណី ព្រោះវាជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ បណ្តុះ បណ្តាលអំពី​ច្បាប់មូលដ្ឋានដែលចាំបាច់ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន រួមមានច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ច្បាប់ខាងលើនេះគឺផ្អែកលើ​លទ្ធផលនៃការសង្កេតលើការអនុវត្តជាក់ស្តែងប្រចាំថ្ងៃនៅមូលដ្ឋាន៕

ដោយ ៖ ឃិន គន្ធា

ads banner