កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិកនិងកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ាន នៅទីក្រុងសៀមរាប ខេត្តសៀមរាប
សៀមរាប៖ ព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting) និងកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ាន (ASEAN Postal Business Meeting) រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងរៀបចំកិច្ចប្រជុំ ធុរកិច្ចប្រៃសណីយ៍អាស៊ាន (ASEAN Postal Business Meeting) នៅថ្ងៃទី៨-១០ ខែសីហា ឆ្នាំ២០២៤ និងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting) នៅថ្ងៃទី១២-១៧ ខែសីហា ឆ្នាំ២០២៤ សណ្ឋាគារសុខា ខេត្តសៀមរាប។
ពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក និងកម្មវិធីជប់លៀងបដិសណ្ឋារកិច្ចបើកកម្មវិធីកិច្ចប្រជុំ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី បណ្តាប្រទេសចំនួន32 ប្រទេស ចូលរួមនៅក្នុងកិច្ចប្រជុំនេះ ដោយក្នុងនោះដែរ សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) ប្រធានកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APPU និងអគ្គនាយក នៃសហភាពប្រៃសណីយ៍សកល (UPU) ក៏និងអញ្ជើញឡើងថ្លែងសន្ទរកថា ផងដែរ។
គួរបញ្ជាក់ផងដែរថាប្រតិភូជាន់ខ្ពស់ មកពីបណ្តាប្រទេស នានាចំនួន៣២ បានមក ដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ប្រកបដោយសុខសុវត្តិភាព ដើម្បី ចូលរួមនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍ អាស៊ី ប៉ាស៊ី ហ្វិកនិងកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ាន នៅទីក្រុងសៀមរាប ខេត្តសៀមរាប ជាមួយនិងការទទួលស្វាគមន៍បដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងរាក់ ទាក់ពី មន្រ្តី ជាន់ខ្ពស់ នៃក្រសួងប្រៃសណីយ៍ និងទូរទគមនគមន៍ផងដែរ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា