Google បញ្ចេញស្មាតហ្វូន Pixel ជំនាន់ថ្មី ភ្ជាប់មុខងារ AI

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google បានបញ្ចេញស្មាតហ្វូនត្រកូល Pixel ជំនាន់ទី៩របស់ខ្លួន ដោយភ្ជាប់មកជាមួយមុខងារបញ្ញាសិប្បនិម្មិត AI កម្រិតខ្ពស់។

ការប្រកាសបញ្ចេញស្មាតហ្វូន Pixel 9 របស់ក្រុមហ៊ុន Google នាពេលនេះ ត្រូវបានគេជឿជាក់ថា មានគោលបំណងធំៗចំនួន២ចម្បង ក្នុងនោះទី១.គឺដើម្បីតាមឱ្យទាន់គូប្រជែង ក្នុងការដាក់បញ្ចូលមុខងារ AI ទៅក្នុងផលិតផលរបស់ខ្លួន។

ហើយទី២. គឺ Google ចង់បញ្ចេញឱ្យបានមុនគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Apple ដែលគ្រោងបញ្ចេញ iPhone ជំនាន់ថ្មីនៅក្នុងខែកញ្ញាខាងមុខ ដែលទំនងភ្ជាប់មកជាមួយមុខងារ «Apple Intelligence»។

ស្របពេលជាមួយគ្នានេះ អនុប្រធានជាន់ខ្ពស់ផ្នែកឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Google លោក Rick Osterloh បានអះអាងយ៉ាងដូច្នេះថា កន្លងទៅ មានការសន្យាជាច្រើន ហើយការសន្យាទាំងនោះ នឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅពេលនិយាយអំពី AI នោះហើយជាមូលហេតុ ដែលថ្ងៃនេះយើងបញ្ចេញស្មាតហ្វូនឡើង។

ស្មាតហ្វូន Pixel 9 ថ្មីនេះ មានមុខងារពិសេសៗជាច្រើន ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android អាចទាញយក Gemini ដែលជា chatbot របស់ Google មានសមត្ថភាពធ្វើការក្នុងពេលតែមួយនៅលើកម្មវិធីផ្សេងទៀត ដើម្បីឆ្លើយសំណួរ ឬបង្កើតមាតិកា។ ទន្ទឹមគ្នា Google ក៏បានបញ្ចេញកាសស្តាប់ Pixel និងនាឡិកាឆ្លាតវៃស៊េរីថ្មីដែលមានភ្ជាប់មុខងារ AI ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner