អនុសាសន៍ ៧ ចំណុច ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងវិស័យធម្មការ និងសាសនា៖
១. ក្រសួងធម្មការ ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ
២. សូម អាចារ្យ អាចារិនី បង្កើនសាមគ្គីភាពល្អជាមួយ ពុទ្ធបរិស័ទ ព្រះសង្ឃ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន ទប់ស្កាត់សកម្មភាពការយកសាសនាធ្វើអាជីវកម្ម
៣. លើកទឹកចិត្តដល់ អាចារ្យ អាចារិនី ជាគណៈកម្មការអាចារ្យវត្ត បង្កើនកិច្ចសហការល្អជាមួយព្រះសង្ឃ ហើយប្រកាន់ភ្ជាប់ស្មារតីថា ខ្លួនគឺជាសេនាធិការ (អ្នកបម្រើព្រះសង្ឃ) មិនត្រូវសម្តែងសកម្មភាពណាមួយមិនថាដោយដែលមិនសមរម្យ
៤. សូម អាចារ្យ អាចារិនី រក្សាឱ្យបាននូវគុណធម៌ខ្ពស់
៥. ក្រសួងធម្មការ ត្រូវធ្វើបច្ចុប្បន្នភាពលើឯកសារសម្រាប់បង្រៀនធ្វើយ៉ាងណាឱ្យ ការប្រតិបត្តិមានការឯកភាពគ្នា
៦. ក្រសួងធម្មការ ត្រូវរៀបចំឡើងវិញឱ្យមានសមាគមអាចារ្យខ្មែរ
៧. អាចារ្យ អាចារិនី បន្តប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យសាសនា និងសីលធម៌សង្គម។
#ams1minute