ឯកឧត្តម គួច វែងស្រ៊ុន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៨លានរៀល ចូលរួមគាំទ្រ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបង្កេីត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
ភ្នំពេញ៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការ ទីស្តីការណៈរដ្ឋមន្ត្រី បានប្រកាសគាំទ្រសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបង្កេីត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយសូមចូលរួមជាប្រាក់បៀវត្សប្រចាំខែចំនួន ៥០% ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឬអាចចូលរួមជាថវិកាផ្ទាល់តែម្តង ៨លានរៀល ។
ឯកឧត្តមរដ្ឋលេខាធិការ សូមគាំទ្រសម្រាប់យន្តការ ក្នុងការកៀគរថវិកាបន្ថែមលេីថវិកាជាតិសម្រាប់ជំរុញល្បឿននៃការកសាងផ្លូវក្រវ៉ាត់ព្រំដែន និងជាពិសេសផ្តល់ឱកាសឱ្យយេីងខ្ញុំជាប្រជាជន បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ដេីម្បីអភិវឌ្ឍខេត្តតាមបណ្តោយព្រំដែនផង និងអភិវឌ្ឍខឿនការពារជាតិតាមរយ:ហេដ្ឋារចនាសម្ព័ន្ធផង ក៏ដូចជាជំរុញការរស់នៅតាមបណ្តាខេត្តតាមព្រំដែន ក្រោមទិសស្លោក “មានផ្លូវ មានសង្ឃឹម និងជាដង្ហេីមសេដ្ឋកិច្ចជាតិ” ហេីយថែមទាំងក្លាយជារបងដ៏រឹងមាំប្រវត្តិសាស្ត្រសម្រាប់ព្រំដែនជាតិ និងបូរណភាពទឹកដី» ៕
ដោយ វណ្ណលុក