ក្រសួងការបរទេស ប្រជុំជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយទ្វេភាគីកម្ពុជា-បារាំង លើកទី២

(ភ្នំពេញ)៖ ឯកឧត្តម លីម ប៊ុនហុក រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា នៅទីស្តីការក្រសួង ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង លើកទី២ ដែលគ្រោងនឹងប្រព្រឹត្តនៅសាធារណរដ្ឋបារាំង នៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner