ឯកឧត្តម សុខ សូកេន បានអញ្ជេីញចូលរួមព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នៅសៀមរាប

សៀមរាប, ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអញ្ជេីញចូលរួមក្នុងព្រឹត្តិការណ៍ត្រៀមមុនសម្រាប់ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នៅព្រះរាជាណាចក្រកម្ពុជា Pre-Gumball 3000 Rally in Cambodia ដែលដឹកនាំរៀបចំ និងសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅព្រលានយន្តហោះចាស់ ខេត្តសៀមរាប ដោយមានការបើកបរសាកល្បង (Drag Race) រថយន្ត Gumball 3000 ចំនួនប្រមាណ 60 គ្រឿង និងមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ផងដែរ។

ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នឹងរៀបចំឡើងជាផ្លូវការនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ រាល់ថវិកាដែលទទួលបាន ពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner