បេក្ខជនជាង ១ម៉ឺននាក់ចូលរួមប្រឡងប្រជែងជ្រើសរើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងអប់រំ លើវិញ្ញសារសរសេរលើកទី១
(ភ្នំពេញ)៖ បេក្ខជនប្រមាណជាង ១០, ៥១១ បានចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យសិក្សាឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា លើវិញ្ញាសាសរសេរលើកទី១ នារៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា វេនទី១ ដែលមានបេក្ខជន ៥,២៤៥អង្គ/នាក់ ចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា បានចាប់ផ្តើម ដោយទទួលបានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប និងជាសក្ខីភាពជូនបេក្ខជនគ្រប់ៗគ្នា។ ក្នុងពេលកាត់វិញ្ញាសានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិញ្ញាសាត្រូវបានតាក់តែងឡើងនៅម៉ោង ៦ ៖ ០០នាទីព្រឹកនេះ ហើយសន្លឹកវិញ្ញាសាទើបបានថតចម្លងរួចរាល់ ដែលគ្រប់សន្លឹកវិញ្ញាសាទាំងអស់ មានការចុះហត្ថលេខាដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការរៀបចំប្រឡងប្រជែង ។
លោកជំទាវ តឹក កុស្សនា អនុប្រធានគណៈកម្មការអនុរក្ស បានអោយអ្នកសារព័ត៌មានដឹងថា ការប្រឡងជ្រើសរើសគ្រូមត្តេយ្យដែលរៀបចំឡើងដោយក្រសួងមុខងារសារធារណៈគឹជាការប្រឡងលើកទី៤ សំរាប់ក្រខ័ណ្ឌរបស់ក្រសួងអប់រំ យុវជននិងកីឡា ។ ការប្រឡងចែកចេញជាពីរវេន ក្នុងនោះបេក្ខជនដែលត្រូវបានអនុញ្ញាតឱ្យប្រឡងមានចំនួន ១០,៥១១ នាក់ ស្រ្តីមានចំនួន ៩០៤៣នាក់ ដែលត្រូវសម្រាំងយក ៦០០នាក់ សម្រាប់ចូលរួមក្នុងការប្រឡងប្រជែងលើវិញ្ញាសារសរសេរលើកទី២ ជាមួយនិងការប្រឡងគណៈកម្មាការគឺធ្វើឡើងដោយតឹងរឹងភាពម៉ត់ចត់ចាប់តាំងពីដំណើរការរហូតដល់បញ្ចប់។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងដែរថា ពេញចិត្តចំពោះការរៀបចំការប្រឡងនេះ ដោយកន្លេងមកក្រសួងអប់រំយុវជន និងកីឡា បានសហការគ្នាយ៉ាងជិតស្និតជាមួយនិងក្រសួងមុខងារសារធារណៈ ដើម្បីផ្តល់ក្របខ័ណ្ឌទៅដល់បេក្ខជនដែលជាសិស្សានុសិស្ស ក៏ដូចជាអ្នកដែលបានចាប់អារម្មណ៍ក្លាយជាគ្រូបង្រៀន ដែលបានរៀបចំនូវការប្រឡងប្រជែង ៣លើកមកហើយ ជាមួយនិងការដំណើរការនៃការប្រឡងគឺដំណើរការដោយគោរពតាមគោលការ អ្នកចេះគឺជាប់។
គួរបញ្ជាក់ថា បេក្ខជន ១០,៥១១នាក់ ត្រូវប្រឡងប្រជែងលើប្រធានវិញ្ញាសាចំនួន ១០០សំណួរ ដែលជ្រើសសម្រាំងចេញពី ១៥០សំណួរ
រាល់ការប្រឡងប្រជែងទាំងអស់ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ តែងតែគោរព និងអនុវត្តន៍តាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលវិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក ការប្រឡងនឹងត្រូវប្រព្រឹត្តទៅនៅរសៀលក្នុងថ្ងៃតែមួយ។ រាល់ការប្រឡងនីមួយៗ ជម្រើសវិញ្ញាសា ត្រូវបានតាក់តែងលើសពីចំនួនដែលនឹងត្រូវជ្រើសរើស។
សូមបញ្ជាក់បន្ថែមថា រាល់ដំណើរការរៀបចំតាក់តែង និងជ្រើសរើសវិញ្ញាសា ព្រមទាំងនីតិវិធីនានា តែងតែមានវត្តមានតាមដានដោយអ្នកសង្កេតការណ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដោយស្ម័គ្រចិត្ត៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា