សម្ដេចតេជោប្រមុខរដ្ឋស្តីទី៖ “វត្តមានដ៏ឆាប់រហ័សរបស់អគ្គរាជទូតថ្មអូស្ត្រាលីប្រចាំកម្ពុជា
អត្ថបទដោយ៖
AMS OneMinute
បន្ទាប់ពីឯកអគ្គរាជទូតចាស់ចប់អាណត្តិ គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី”
ឯកឧត្តមអគ្គរាជទូត Derek Yip បានកោតសរសើរថា កម្ពុជា មានការរីកចម្រើនលឿន ហើយបានរំដោះខ្លួនពីភាពក្រីក្រ កម្ពជាក៏មានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍។
អូស្រ្តាលី តែងបានចាត់ទុកទំនាក់ទំនងការទូតជាមួយកម្ពុជា ជាកិច្ចការសំខាន់ និងមានអាទិភាព ដោយសារតែកម្ពុជា និងអូស្រ្តាលី មានប្រវត្តិទំនាក់ទំនងយូរអង្វែង និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយ ឯកឧត្តមសន្យាថា និងជំរុញបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ចូលមកកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ។
#ams1minute