ឯកឧត្តម សុខ សូកេន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ នៅសៀមរាប

សៀមរាប, ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារប្រតិបត្តិរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាជាច្រេីនរូប បានអញ្ជេីញធ្វើដំណើរដោយរ៉ឺម៉កកង់បី ដេីម្បីបន្តពិនិត្យវឌ្ឍនភាពនិងស្វែងយល់ឱ្យបានកាន់តែច្បាស់ពីស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដោយបានអញ្ជើញទៅពិនិត្យមើលទីតាំងសំខាន់ៗមួយចំនួន រួមមាន៖ ទីតាំងលក់សំបុត្រគ្រឹះស្ថានអង្គរ ភូមិព្រះដាក់ និងគោលដៅទេសចរណ៍មួយចំនួនទៀតផងដែរ។  ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ជាច្រើនរូបប្រកបដោយភាពស្និទ្ធស្នាល ដើម្បីស្ដាប់នូវមតិយោបល់បន្ថែមពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផងដែរ។

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner