ទេសាភិបាលធនាគារជាតិ៖ សាមគ្គីផ្ទៃក្នុងជាតិបានរឹងមាំ គឺដើម្បីការពារសន្តិភាពបានគង់វង្ស, មានសន្តិភាព ទើបប្រទេសជាតិ រីកចម្រើន និងរស់នៅបានសុខសាន្ត
(កំពង់ធំ)៖ ការសាមគ្គីផ្ទៃក្នុងជាតិឱ្យបានរឹងមាំ ដើម្បីការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ។ បើគ្មានសន្តិភាព ប្រទេសជាតិ ក៏មិនមានអាចរីកចំរើន និងរស់នៅបានសុខសាន្តដែរ ។ នេះជាការគូសបញ្ជាក់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងឱកាសអញ្ជើញចែកអំណោយជូនដល់គ្រួសា ខ្វះខាតស្បៀងចំនួន ២០០គ្រួសារ រស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តតាំងក្រសាំង ។
លោកជំទាវ បណ្ឌិត ជា សិរី បានស្នើឲ្យបងប្អូនប្រជាជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនារដូវវស្សានេះផងដែ ព្រោះរដូវនេះងាយរងការញ៉ាំញ៉ីពីជម្ងឺឆ្លងផ្សេងៗ ពិសេសលើកុមារតូចៗ ។
លោកជំទាវបណ្ឌិត បានស្នើប្រជាជនយើងត្រូវជឿជាក់លើកការដឹងនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណ្ណាត្តិទី៧ និង គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនលើគ្រប់វិស័យ ខណៈកន្លងមកនេះ ថ្នាក់ដឹកនាំប្រទេស តែងតែរស់នៅរួមសុខរួមទុក្ខជាមួយយើងជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ ។
លោកជំទាវ បានបន្តថា ជាក់ស្ដែង រាល់សមិទ្ធផលក្នុងខេត្តកំពង់ធំ និយាយជារួម នឹងនិយាយដោយឡែកក្នុងស្រុកសន្ទុក យើងទទួលបានសមិទ្ធផល និងការអភិវឌ្ឍច្រើនណាស់ ក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន ក្នុងនោះក៏មានការយកចិត្តទុកដាក់ដោយផ្ទាល់ពីសំណាក់ឯកឧត្ដម បណ្ឌិត ជា ចាន់តូ និង លោកជំទាវ ខៀវ ស៊ីណា ដែលទាំងនេះ ជាសក្ខីភាពមិនអាចបំភ្លេចបានឡើយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត