កម្ពុជា ចិន ពិភាក្សាគ្នាអំពីការរកមធ្យោបាយក្នុងការជំរុញ កិច្ចសហប្រតិបត្តិការអាស៊ាន-ចិនបន្ថែមទៀត

(ភ្នំពេញ)៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ាន របស់កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nong Rong អនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តម Nong Rong បានពិភាក្សាអំពីទំនាក់ទំនងកម្ពុជា និងចិន ក៏ដូចជាទំនាក់ទំនងអាស៊ាន-ចិន ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើឱ្យស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវវិស័យសក្តានុពលទ្វេភាគី នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលរួមមាន សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង អន្តរកាលបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ និងការអភិវឌ្ឍនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងឡូជីស្ទិក តាមរយៈពាណិជ្ជកម្ម និងវិនិយោគ ជាដើម។

ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីការស្វែងរកមធ្យោបាយ ក្នុងការបង្កើតគម្រោង​ជាក់ស្តែងសម្រាប់អនុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនបន្ថែមទៀត ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner