អេស្ប៉ាញរឹបអូសថ្នាំញៀនEcstasyជាង១លានគ្រាប់

បរទេស៖ ប៉ូលិសនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារ បាននិយាយថា ពួកគេបានរឹបអូសថ្នាំញៀនសំយោគដ៏ធំបំផុតមិនធ្លាប់មាន ក្នុងនោះ រួមមាន ថ្នាំប្រភេទ អេកស្តាស៊ី (Ecstasy) ចំនួនជាង១លានគ្រាប់ និងសារធាតុញៀនផ្សេងៗទៀត ដែលមានតម្លៃសរុប ជាង២៧លានដុល្លារអាមេរិក។

មន្រ្តីបានចាប់ខ្លួនមនុស្ស៩នាក់ អំលុងប្រតិបត្តិការ នៅក្នុងទីក្រុងភាគខាងត្បូង និងកោះលម្ហែកាយមួយ។ ពួកគេសង្ស័យថា ជាកម្មសិទ្ធិ របស់អង្គការឧក្រិដ្ឋជនធំៗ ដែលពាក់ព័ន្ធនឹងថ្នាំសំយោគ នៅក្នុងប្រទេសអេស្បាញ ហើយក្រុមនេះធ្វើប្រតិបត្តិការ នៅតំបន់ផ្សេងៗគ្នា នៃទ្វីបអឺរ៉ុប»។

អេស្ប៉ាញគឺជាចំណុចដ៏សំខាន់នៃគ្រឿងញៀន ហូរចូលទៅក្នុងទ្វីបអឺរ៉ុប ដោយសារមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតអាណានិគមរបស់ខ្លួន នៅតំបន់អាមេរិកឡាទីន ដែលជាតំបន់ផលិតកូកាអ៊ីនដ៏ធំ ហើយអេស្ប៉ាញមានទីតាំងនៅជិត ម៉ារ៉ុក ដែលជាប្រទេសកំពូលផលិតកញ្ឆា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner