ប្រធានបេសកកម្មថ្មីនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម ផ្នែកទេសន្តរប្រវេសន៍

ភ្នំពេញ៖ លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិបានទទួលជំនួបសម្តែងការគួរសម និងទទួលសារតាំង​ពីលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មថ្មី​នៃអង្គការអន្តរជាតិ​ទេសន្ត​រ​ប្រវេសន៍ (IOM) ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកស្រី Nellie បានជម្រាបជូនលោកជំទាវរដ្ឋលេខាធិការ អំពីកិច្ចសហប្រតិបត្តិការរវាងអង្គការ IOM ជាមួយក្រសួងពាក់ព័ន្ធកម្ពុជា លើការងារគាំពារជនទេសន្តរប្រវេសន៍កម្ពុជា និងលើការងារទប់ស្កាត់ការជួញដូរមនុស្ស និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម ផ្នែកទេសន្តរប្រវេសន៍។

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ យ៉ិនទៀង ពុទ្ធិរស្មី បានសម្តែងការអបអរសាទរចំពោះលោកស្រី Nellie GHUSAYNI ដែលត្រូវបានតែងតាំងជាប្រធានបេសកកម្មថ្មី នៃអង្គការ IOM ប្រចាំកម្ពុជា។ លោកជំទាវ រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រ និងជំនួយដល់ទេសន្តរប្រវេសន៍ ងាយរងគ្រោះ​កម្ពុជានៅក្រៅប្រទេស និងផ្តល់ការកសាង សមត្ថភាពនៅកម្ពុជា ។

ភាគីទាំងពីរបានប្តេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកំពស់ នូវកិច្ចសហប្រតិបត្តិការដ៏ជិត​ស្និទ្ធរវាង កម្ពុជា និងអង្គការ IOM បន្ថែមទៀត ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner