រដ្ឋមន្ត្រីការបរទេស លើកទឹកចិត្តអ្នកឈ្នះការប្រកួតសំណេរ​ភាសាបារាំង៨រូប

អត្ថបទដោយ៖
ហេង វណ្ណា

ការប្រកួតសំណេរជាភាសាបារាំង ទាក់ទងនឹងខ្លឹមសារ ភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់លោក ប៉ាន រិទ្ធី មានបេក្ខជនជាច្រើនចូលរួម ក្នុងនោះមាន៨រូបត្រូវបានឯកឧត្តម សុខ ចិន្តាសោភា ផ្តល់រង្វាន់លើកទឹកចិត្ត នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ដល់កិត្តិយស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុង ការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារខាងលើ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចផ្តល់ជូន និស្សិត លោកគ្រូ អ្នកគ្រូ ប្រមាណ ១៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនេះ អ្នកទទួលជ័យលាភីទាំង ៨រូប ក្នុងនោះ រង្វាន់លេខ១ ទទួលបានថវិកា ៥លានរៀល, រង្វាន់លេខ២ ទទួលបាន ៣លានរៀល និងរង្វាន់លេខ៣ ទទួលបាន ២លានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្ត ៥រង្វាន់ ដែលម្នាក់ៗទទួលបានថវិកា ២សែនរៀល ។

ក្នុងចំណោមជ័យលាភី ៨រូប មានម្នាក់ដែលមានឳពុកជាជនជាតិខ្មែរ ម្តាយជាជនជាតិអ៊ីតាលី គឺកញ្ញា MAZZONI Sandra គាត់បានសម្ដែងនូវក្ដីរំភើបយ៉ាងខ្លាំង ដោយបានទទួលរង្វាន់លេខ១ ប៉ុន្តែកញ្ញា បានសម្រេចចិត្តផ្ទេររង្វាន់នេះ ជូនទៅជ័យលាភី ដែលទទួលបានរង្វាន់លើកទឹកចិត្តទាំង ៥នាក់វិញ ធ្វើឱ្យម្នាក់ៗទទួលបាន ១លានរៀលថែមទៀត ។ នាងយល់ឃើញថា កញ្ញាមានម្ដាយជាជនបរទេស ហើយកញ្ញា ក៏ធ្លាប់រៀននៅសាលាបារាំងដេកាតទៀតផង ដែលនេះ អាចថា កញ្ញា មានប្រៀបលើសបេក្ខជនដទៃទៀតបន្តិច  ជាហេតុធ្វើអោយនាងសម្រេចផ្ទេររង្វាន់នេះទៅ៕ ដោយ សួង ពិសិដ្ឋ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner