អាមេរិកនឹងផ្តល់ Wifi មិនគិតថ្លៃដល់អ្នកជិះយន្តហោះលើកដំបូងក្នុងលោក

បរទេស៖ ជាលើកដំបូងក្នុងលោក ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines នឹងចាប់ផ្តើមសាកល្បងសេវាកម្មអ៊ីនធឺណេត Starlink របស់ក្រុមហ៊ុន SpaceX ផ្តល់ជូន Wifi មិនគិតថ្លៃ សម្រាប់អ្នកដំណើរ នៅលើយន្តហោះជាង១០០០គ្រឿង នៅដើមឆ្នាំ២០២៥ ជាជំហានដំបូង ហើយនឹងពង្រីកបន្ថែមទៀត នៅចុងឆ្នាំ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Technology Innovation កាលពីថ្ងៃសៅរ៍។

United Airlines និយាយថា អតិថិជននឹងទទួលបានបទពិសោធន៍អ៊ីនធឺណេត នៅលើអាកាសលឿន ស្រដៀងនឹងការប្រើនៅលើដី។ សេវាកម្មនេះ ក៏មានផ្តល់ជូន ការភ្ជាប់ទូរទស្សន៍ផ្សាយបន្តផ្ទាល់, ការផ្សាយព័ត៌មានសង្គម, ទិញឥវ៉ាន់, លេងហ្គេម និងអ្វីៗជាច្រើនទៀត នៅលើអេក្រង់កៅអីខាងក្រោយ និងឧបករណ៍ផ្ទាល់ខ្លួន។

បុគ្គលិករបស់ក្រុមហ៊ុន រួមមានទាំង អ្នកបើកយន្តហោះ នឹងទទួលបានសេវាកម្មនេះផងដែរ ដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព សូម្បីតែ នៅតំបន់ដាច់ស្រយាល ឬ អំឡុងពេលមានការរំខាន ដូចជា ការដាច់ចរន្តអគ្គិសនី ឬ គ្រោះមហន្តរាយធម្មជាតិ នេះបើតាមប្រភពពី Technology Innovation ដដែល។

បើតាម Travel Age West បានចេញផ្សាយ ដោយដកស្រង់សម្តីរបស់ លោក Scott Kirby នាយកប្រតិបត្តិក្រុមហ៊ុន United Airlines ដែលបាននិយាយថា «អ្នកនឹងអាចប្រើ Wifi លើយន្តហោះ អាចនៅចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រ គ្រប់ទីកន្លែង ក្នុងពិភពលោក..ការតភ្ជាប់នេះ ផ្តល់ការកម្សាន្តលើយន្តហោះ កាន់តែល្អប្រសើរ»៕

ប្រភពពី Technology Innovation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner