លោកស្រី ហារីស ថ្កោលទោសការប៉ុនប៉ងធ្វើឃាតលោក ត្រាំ ជាលើកទីពីរ
វ៉ាស៊ីនតោន : លោកស្រី ខាម៉ាឡា ហារីស កាលពីថ្ងៃអាទិត្យម្សិលមិញ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងផ្តាច់យកជីវិតលោក ដូណាល់ ត្រាំ ជាលើកទីពីរ។
អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានថ្កោលទោសអំពើហិង្សានយោបាយ បន្ទាប់ពីមានករណីលបលួចបាញ់ប្រហារផ្តាច់ជីវិតលោក ដូណាល់ ត្រាំ ដែលជាគូប្រជែងគណបក្សសាធារណរដ្ឋរបស់លោកស្រី នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។
លោកស្រី ហារីស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំត្រូវបានគេរាយការណ៍ខ្លីៗ អំពីរបាយការណ៍នៃការបាញ់ប្រហារនៅជិតលោកអតីតប្រធានាធិបតី ត្រាំ នៅក្នុងរដ្ឋ ផ្លរីដ ហើយខ្ញុំរីករាយដែលគាត់មានសុវត្ថិភាព និងថា អំពើហិង្សាមិនអាចជ្រកកោននៅអាមេរិកបានទេ។
លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ងធ្វើឃាតជាថ្មី ដោយហេតុការណ៍លើកនេះ កើតឡើងនាវេលាម៉ោង ១:៣០នាទីរសៀល នៅឯទីលានវាលកូនហ្គោលអន្តរជាតិរបស់គាត់ ក្នុងទីក្រុង West Palm Beach នៃរដ្ឋ ហ្វ្លរីដា កាលពីទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
ជាសំណាងល្អ លោក ត្រាំ មិនមានរបួសអ្វីទេ ហើយត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ខណៈដែលជនសង្ស័យឈ្មោះ Ryan Wesley Routh ត្រូវនាំទៅឃុំឃាំង។
បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលជនសង្ស័យប៉ងធ្វើឃាតលោក ត្រាំ នោះទេ ខណៈ FBI កំពុងបើកការស៊ើបអង្កេត៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា



