ភ្លើងឆេះព្រៃតំបន់អាម៉ាហ្សូនស្លាប់មនុស្ស១៥នាក់

បរទេស៖ ក្រុមអ្នកពន្លត់អគ្គីភ័យ នៅប្រទេសប៉េរូ បាននិងកំពុង ប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅតំបន់អាម៉ាហ្សូន ដែលបានសម្លាប់មនុស្សយ៉ាងតិច ចំនួន១៥នាក់ គិតត្រឹមថ្ងៃចន្ទ។

ក្រសួងការពារជាតិ របស់ប្រទេសប៉េរូ បានបង្ហាញពីសកម្មភាពក្រុមអ្នកពន្លត់អគ្គីភ័យ ដែលកំពុងធ្វើការដើម្បីទប់ស្កាត់អគ្គីភ័យដ៏ធំ នៅក្នុងតំបន់អាម៉ាហ្សូន។ រីឯ ប្រធានាធិបតីនៃប្រទេសប៉េរូ លោកស្រី Dina Boluarte បានជិះឧទ្ធម្ភាគចក្រ ពិនិត្យមើលស្ថានភាពភ្លើងឆេះព្រៃ និងប្រតិបត្តិការពន្លត់របស់អាជ្ញាធរជំនាញ។

បើតាម ឧត្តមសេនីយ Castillo ដែលដឹកនាំប្រតិបត្តិការពន្លត់ បាននិយាយប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ២០២៤ រហូតមកដល់ពេលនេះ មនុស្ស១៥នាក់ត្រូវបានសម្លាប់ នៅក្នុងភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់តំបន់ធំៗចំនួនពីរ នៃប្រទេសប៉េរូ ចំពេលមានគ្រោះរាំងស្ងួត ធ្ងន់ធ្ងរ។ លោកបានបន្តថា ភ្លើងឆេះព្រៃបានកើតមាន តាំងពីខែកក្កដា។ ក្នុងឆ្នាំនេះ អគ្គីភ័យសរុបមានចំនួន២៣៤លើក ក្នុងនោះ ១៧៩លើក ត្រូវបានពន្លត់ទាំងស្រុង, ២៣លើក ត្រូវបានគ្រប់គ្រង និង ៣២លើកទៀត នៅតែបន្តឆេះ។

ប្រភពបន្តថា ភ្លើងបានបំផ្លាញផ្ទៃដី ជិត១៥០០ហិកតា នៅទូទាំងប្រទេស ដោយបំផ្លាញពោត, ខ្ទឹមបារាំង, ផ្លែឪឡឹក និងដំណាំ រួមផ្សំ ផ្សេងៗទៀត។ លើសពីនេះ ដីវាលស្មៅចំនួន២,០០០ ហិកតា ត្រូវបានប៉ះពាល់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner