ប្រជាជនកម្ពុជា​ បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់​ Gumball 3000​

ភ្នំពេញ៖ ប្រតិភូ Gumball 3000 ចាកចេញពីទឹកដីកម្ពុជា បន្សល់ពាក្យថា We’ll Never forget you Cambodia   សំណេរនេះ លេចឡើងក្រោយព្រឹត្តិការណ៍ បើកបររថយន្តទំនើបៗប្រណីតៗកម្រៗ (Hypercars, Supercars, Sport cars) និងស្នាក់នៅប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ហើយបានចាកចេញនៅល្ងាចនេះ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ប្រតិភូ Gumball 3000 បានកោតសរសើរ រាជ រដ្ឋាភិបាលកម្ពុជា ដែលបង្កលក្ខណៈល្អ និង ការរៀបចំកម្មវិធីពិសេសៗ និងការទទួលបដិសណ្ឋារកិច្ច ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារខ្មែរ។

ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ច ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងក្រុមការងាររបស់ក្រុមហ៊ុន ជីប ម៉ុង បានរួមគ្នាសម្របសម្រួលបែបបទជូនប្រតិភូ Gumball 3000 ចេញពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណក្រុមប្រតិភូ Gumball 3000​ ដែលបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា​ ហើយអ្នកទាំងពីរសន្យាថានឹងមិនភ្លេចគ្នាទេ ចងចាំអនុស្សាវរីយ៍បានកើតឡើងរយៈពេល៣ថ្ងៃនេះ​ ព្រមទាំងរីករាយទទួល​ និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា។ ប្រជាជនកម្ពុជា​ ចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់​ Gumball 3000​ ពិសេសស្នាមញញឹមរបស់យើង​ នឹងរង់ចាំអ្នកជានិច្ចផងដែរ។ កម្ពុជា និងសូមជូនពរឱ្យការធ្វើដំណើរបន្តប្រកបដោយសុខសុវត្ថិភាព​ និងបន្តជោគជ័យក្នុងបេសកកម្មបន្ទាប់​។

ប្រតិភូ Gumball 3000 បានចាកចេញពីទឹកដីកម្ពុជាហើយ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នឹងឆ្លងកាត់ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner