រដ្ឋបាលខេត្តបាត់ដំបងចូលរួមពិធីកាន់បិណ្ឌ នៅវត្តពោធិវាល
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរនានាមន្ត្រីរាជការជុំវិញខេត្តនិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី១ នៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុង ខេត្តបាត់ដំបង។
ក្នុងឱកាសកាន់បិណ្ឌនេះដែររដ្ឋបាលខេត្តបាត់ដំបងបានវេរប្រគេនទេយ្យទាន-ទេយ្យវត្ថុដែលបានវេរប្រគេនដល់វត្តនិងព្រះសង្ឃ រួមមាន អង្ករចំនួន២០០គីឡូក្រាម,ភេសជ្ជៈ១០កេស,ទឹកសុទ្ធ១០កេស,មី១០កេស,ទឹកត្រីទឹកស៊ីអ៊ីវ២០យួរ និងបច្ច័យ ចំនួន៦លានរៀល។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃ១រោចដល់ថ្ងៃទី១៥រោចខែភទ្របទពោលគឺ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ (ថ្ងៃភ្ជុំបិណ្ឌ)។ក្នុងអំលុងពេលនេះប្រជាពលរដ្ឋខ្មែរ ពុទ្ធបរិស័ទ តែងតែរៀបចំចង្ហាន់ រាប់បាត្រ ទេយ្យទាន ទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃក្នុងទីអារាម៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.