រដ្ឋមន្រ្តីក្រសួងបរិស្ថានដាក់ចេញវិធានការ ការពារសុខមាលភាពប្រជាពលរដ្ឋខ្មែរពីផល​ប៉ះពាល់នៃសំរាមប្លាស្ទិក និងទប់ស្កាត់ការបង្ហូរទឹកកខ្វក់

ភ្នំពេញ៖ ការដាក់ចេញវិធានការយ៉ាងម៉ឹងម៉ាត់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋខ្មែរ ពីផលប៉ះ​ពាល់ជាអវិជ្ជមាននៃសំរាមប្លាស្ទិក និងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹក ដែល​ប្រជា​ពលរដ្ឋ​ប្រើប្រាស់ប្រចាំថ្ងៃ។ ការថ្លែងឡើងនេះ គឺនៅក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិ​ភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីធំជាងអាយុជីវិតរបស់​ប្រជាពល​រដ្ឋកម្ពុជានោះទេ ត្រូវតែការពារសុខភាពប្រជាពលរដ្ឋឱ្យខាងតែបាន និងត្រូវបង្ការមិន​ឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារសារធារតុពុលដែលបង្ករពីសំណល់ប្លាស្ទិក និងទឹកកខ្វក់ឡើយ ហេតុនេះទើបបានជាក្រសួងបរិស្ថានខិតខំជំរុញ​ឱ្យមានការបំពាក់​ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ហើយតាមរយៈការផ្សព្វផ្សាយ និងជំរុញនេះ គឺមានការចូលរួមពីក្រុមហ៊ុន និងរោងចក្រជាង ១០ហើយដែលបានចូលរួមបំពាក់​ឧបករណ៍ទាំងនេះ។

ទន្ទឹមគ្នានេះដែរ ក្រសួងបរិស្ថាន បានខិតខំ និងកៀរគរកម្មវិធីអភិវឌ្ឍន៍នានា​របស់អង្គការ​ដៃគូ​ជាតិ អន្តរជាតិ ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា រួមគ្នាលុបបំបាត់ប្រភពបង្ហូរសំរាម​ប្លាស្ទិក​ទៅក្នុងបឹង ទន្លេ ដែលជាប្រភពទឹកដ៏សំខាន់របស់យើងទាំងអស់គ្នា។ លើសពី​នេះ​កម្ពុជាក៏ធ្លាប់បានទទួលជោគជ័យរួចមកហើយនៅក្នុងជំហានទី១របស់ខ្លួន​ក្នុងការ​កាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៤០លានថង់ក្នុង១ថ្ងៃដោយមានការចូលរួមពី​ព្រះ​សង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ និងកម្មការនីសរុបចំនួន ៩ ៥៣៨ ៧៣៧ អង្គ/នាក់។

ឈរលើកត្តាជោគជ័យនៃភាពស្អាតលើដែនទឹក ដែនគោក និងដែនអាកាសនេះ កម្ពុជាបានបន្តនូវបេសកកម្មរបស់ខ្លួនឈានឆ្ពោះទៅសម្រេចបានការពង្រីកគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ដែលគោលដៅរួមរបស់ព្រះរាជាណាចក្រកម្ពុជាតាម​រយៈវិធានការ​ទប់ស្កាត់បទល្មើសធនធានធម្មជាតិចំនួន ៤ចំណុច ដែលនេះ គឺជាភាព​ស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមតាមយុទ្ធ​សាស្រ្ត​បញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា​ជាតិ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner