យុវជនកូរ៉េត្រូវចាយពេល ៨៦ឆ្នាំ ទើបមានលទ្ធភាពទិញផ្ទះនៅទីក្រុងសេអ៊ូល

សេអ៊ូល : ការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានការងារ នៃសហភាពសហជីពកូរ៉េ បានរកឃើញថា បុគ្គលិកក្នុងវ័យ ២០ឆ្នាំ នឹងត្រូវការពេលជាង ៨៦ឆ្នាំ ទើបអាចមានលទ្ធភាពទិញអាផាតមិនរស់នៅក្នុងទីក្រុងសេអ៊ូល បើគិតពីកម្រិតប្រាក់ខែបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNExpress។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap បានឱ្យដឹងថា ការសិក្សាដែលចេញផ្សាយនេះ គឺផ្អែកលើស្ថិតិផ្លូវការស្តីពីហិរញ្ញវត្ថុគ្រួសារ និងទិន្នន័យអចលនទ្រព្យនៅលើទីផ្សារ។

យោងតាមលទ្ធផលស្រាវជ្រាវបានបង្ហាញថា ការសន្សំប្រាក់ជាមធ្យមរបស់មនុស្សមានវ័យចន្លោះពី ២០ទៅ២៩ឆ្នាំនៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៣ ឈរនៅតួលេខ ១០,០០០ដុល្លារអាមេរិក។

ប៉ុន្តែសម្រាប់តម្លៃជាមធ្យមនៃអាផាតមិនក្នុងទីក្រុងសេអ៊ូល គឺមានតម្លៃរហូតដល់ ៨៧៣,០០០ដុល្លារអាមេរិក។

ដូច្នេះ បុគ្គលិក ឬកម្មករជនជាតិកូរ៉េម្នាក់ៗស្ថិតក្នុងវ័យ ២០ឆ្នាំ ត្រូវការចំណាយពេលសន្សំប្រាក់ជាង ៨៦ឆ្នាំ ដើម្បីអាចមានលទ្ធភាពទិញអាផាតមិនរស់នៅក្នុងទីក្រុងសេអ៊ូល។

តួលេខនេះ ខ្ពស់ជាងពីរដងធៀបនឹងឆ្នាំ ២០១៤ ដោយសារការកើនឡើងខ្លាំង នៃតម្លៃអចលនទ្រព្យក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕

ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner