ផ្សព្វផ្សាយជូនអតីតយុទ្ធជនខេត្តកំពង់ធំ ពីសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ផ្សព្វផ្សាយជូនអតីតយុទ្ធជនស្តីពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចប់ការចូលរួម តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ការផ្សព្វផ្សាយនេះក្នុងឱកាសអញ្ជើញសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជនឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំប្រសាសន៍សាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ឧត្តមសេនីយ៍ទោ ក៏បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនចំនួន១២គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនូវអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង៕
ដោយ៖ ប៊ុន រដ្ឋា