ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមកាន់បិណ្ឌទី១៣ នៅវត្តមុន្នីរង្សី ហៅវត្តថ្មី
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ធំ៖លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត នៅថ្ងៃទី៣០ ខែកញ្ញា នេះរួមកងកម្លាំងបានអញ្ជើញកាន់បិណ្ឌវេនទី១៣ នៅវត្តមន្នីរង្សី ហៅវត្ដថ្មី ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល និងក្រុមការងារបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន ជីដូន ជីតាញាតិការទាំង ប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ៕
ដោយ៖ប៊ុនរដ្ឋា
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។