ក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តកំពង់ស្ពឺអញ្ជើញកាន់បិណ្ឌ១២ នៅវត្តម្រុំខាងជើង
អត្ថបទដោយ៖
ម៉ុន សំអាត
កំពង់ស្ពឺ៖ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការមកពីតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌ ១២ នៅវត្តម្រុំខាងជើងស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនេះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការបានប្រគេននូវចង្ហាន់ ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ និងមួយចំណែកទៀតសម្រាប់កសាងទីវត្តអារាម ឱ្យកាន់តែមានភាពរីកចម្រើនក្នុងព្រះពុទ្ធសាសនា៕
ដោយ៖ ម៉ុន សំអាត