កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ”

(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ” រៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ ។

ឯកឧត្តម បណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ថាកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីពានរង្វាន់ថ្នាក់ជាតិធំបំផុត ទាក់ទងជាមួយនិងវិស័យឌីជីថល ក្រោមកិច្ចខំនិងរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងរយៈពេល១០មកហើយ ដើម្បីជំរុញដល់វិស័យសំខាន់ៗចំនួន ទី១ វិស័យប្រៃសណីយ៍ ទី២វិស័យទូរគមនាគមន៍ និងទី៣ វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬហៅថាវិស័យឌីជីថល ។

ឯកឧត្តម គូសបញ្ជក់បន្ថែមថា រាជរដ្ឋាភិបាលដាក់ចេញនូវសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្នាំ២០២១ដល់ឆ្នាំ២០៣៥ ដើម្បីជំរុញនូវការអភិវឌ្ឍន៍ឌីជីថល ដែលផ្តោតទៅលើសរស្តម្ភចំនួន ៣ គឺរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា នេះមានគោលដំណង សំខាន់ចំនួន ៣ ៖ ក្នុងនោះទី១ គឺផ្តល់ការទទួលស្គាល់ជាកំរិតថ្នាក់ជាតិ ទៅដល់ក្រសួងស្ថាប័ន វិស័យឯកជន អង្គភាពនានា ដែលមានដំណោះស្រាយទៅលើឌីជីថលល្អ ៗ គំនិតនវានុត្តន៍ ដើម្បីរួមចំណែកទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល , ទី២ ផ្តល់អង្គភាពដែលមានដំណោះស្រាយល្អៗ ដើម្បីផ្សព្វផ្សាយទៅដល់ប្រជាជនយើងបានដឹងកាន់តែច្រើន ធ្វើឱកាស និងការវិនិយោគកាន់តែច្រើន អាជីវកម្មកាន់តែរីកចំរើន និងចំណុចសំខាន់ទី៣ គឺជំរុញឱ្យមានការចាប់យកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទាំងវិស័យរដ្ឋ ឯកជន និងប្រជាពលដ្ឋផងដែរ ។

គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់ ឌីជីថលកម្ពុជាឆ្នាំ២០២៤នេះ បែងចែកជាប្រាំប្រភេទពានរង្វាន់រួមមាន៖ ១. ស្ថាប័ន ល្អបំផុតប្រចាំឆ្នាំ (Private Sector of the year) ២.បច្ចេកវិទ្យាជំរុញការប្រើប្រាស់ ល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the year) ៣.មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ៤.រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Minister Startup of the year) ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the year)៕

ដោយ ៖ ង៉ាន់ ទិត្យ រូបវីដេអូ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner