អាម៉េរិកសម្លឹងឃើញថៃ គឺជាគោលដៅវិនិយោគ 5G
អត្ថបទដោយ៖
Kien Sereyvuth
ក្រសួងពាណិជ្ជកម្មអាម៉េរិក កំពុងសិក្សាពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅអាម៉េរិកពង្រីកទំហំវិនិយោគក្នុងផ្នែកទូរគមនាគមន៍ថៃ ជាពិសេស ប្រព័ន្ធអ៊ីនធើណិត 5G នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៤ មិថុនា។
លោក Supot Tiarawut នាយកសមាគមទូរគមនាគមន៍ថៃបាននិយាយថា មន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក និងសហការីបានស្នើដល់សមាគមរបស់លោកផ្តល់ព័ត៌មានបច្ចុប្បន្នភាពលើការអភិវឌ្ឍផ្នែកទូរគមនាគមន៍ និងការត្រៀម 5G ក្នុងប្រទេសថៃ។ ប្រភពថា ក្រសួងពាណិជ្ជកម្មអាម៉េរិក ពិតជាចាប់អារម្មណ៍លើការជំរុញសហគ្រាសវិនិយោគលើបច្ចេកវិទ្យានៅអាម៉េរិកពង្រីកការវិនិយោគ ក្នុងប្រទេសថៃ៕ធ.ដ