កម្លាំងចម្រុះខេត្តកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​និងនេសាទកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
បន្ត​ល្បាត​ពិនិត្យ និងទប់ស្កាត់បទល្មើសនេសាទ បទល្មើសប្រើឧបករណ៍​នេសាទដែលច្បាប់ហាមឃាត់។

ក្នុងសកម្មភាពនេះសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សហការជាមួយ សហគមន៍នេសាទភូមិព្រែកគន្លង ដឹកនាំដោយ លោក អ៊ូ ចាន់ធា កម្លាំងចូលរួម៨នាក់និងមធ្យោបាយកាណូតបាឡា​ស្មាច់ចំនួន២គ្រឿង បានចុះប្រតិបត្តិការបង្ក្រាប បទល្មើស​នេសាទ​ដោយប្រើឧបករណ៍លូរួមផ្សំ របាំងស្បៃមុងស្ថិតនៅចំណុច ក្រោយ ភូមិស្ទឹងស្ងួត  ភូមិឪម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់
ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្ដីពីជលផល។

សមត្ថកិច្ចបានធ្វើការរុះរើបំផ្លាញចោលនៅនឹងកន្លែង នូវវត្ថុតាងរួម​មានរបាំងស្បៃមុងចំនួន១ករណី ស្មើនឹង ១៤កន្លែង ប្រវែង ៤២០ម៉ែត្រ, លូចំនួន ១៤ គ្រឿង, បង្គោលចំនួន ៥៥០ដើមនិងចាក់លែងត្រីចម្រុះ​ចូលបឹងនេសាទវិញចំនួន ៥០គីឡូក្រាម។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបាន​សំណូមពរ​ដល់បងប្អូន​ប្រជានេសាទដាក់របាំងស្បៃមុង​និងរបាំង​សាច់​អួនវែងដែល​ច្បាប់ស្ដីពីជលផលហាមឃាត់៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner