អង្គកឋិនទានមហាសាមគ្គី ដង្ហែទៅវត្តព្រះព្រហ្មរ័ត្ន ទទួលបានបច្ច័យចំនួនជាង ៤៧ លានរៀល

សៀមរាប៖អង្គកឋិនទានមហាសាមគ្គីដោយគ្រួសា​រខ្មែរ​ក្រោមកិច្ចផ្តួចផ្តើមរបស់ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះវត្តព្រះ​ព្រហ្មរ័ត្នបានធ្វើដង្ហែ ទៅកាន់វត្តព្រះព្រហ្មរ័ត្ន ស្ថិតនៅ​សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីរសៀលថ្ងៃ​សុក្រទី១៨ ខែតុលា ឆ្នាំ ២០២៤។អង្គកឋិនទាននេះ​ទទួល​បានបច្ច័យសង្កត់ត្រៃចំនួនជាង ៤៧ លានរៀល ។

ព្រះសនសត្ថា តង់ តន ព្រះបាឡាត់ខេត្ត និងជាព្រះ​គ្រូចៅ​អធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដីការថា​បច្ច័យដែល​ទទួលបាន ក្នុងឆ្នាំនេះមួយចំនួនធំត្រូវនឹងយកទៅ​សម្រាប់​ជួសជុលកែលម្អកុដិសាលា និងបរិវេណវត្ត។ជាពិសេសចំណាយសម្រាប់ចង្ហាន់ព្រះសង្ឃ។ ព្រះអង្គបានពន្យល់ថា ពិធីកឋិននេះជាភាពជូនព​រ​នៅព្រះសង្ឃ ដែលបានចាំព្រះវស្សា ៣ ខែ ។កឋិននេះ ទាយក ទាយិកា បានយកត្រៃចីវរមកប្រគេនដល់​ព្រះសង្ឃ​ដែលចាំវស្សា៕

ដោយ៖​ប៊ុន​រដ្ឋា

ads banner