ពូទីនអរគុណ អេមីរ៉ាត់ អារ៉ាប់រួម ដែលជួយសម្រួលជាមួយអ៊ុយក្រែន

បរទេស៖ មេដឹកនាំរុស្ស៊ី លោក ពូទីន បានអរគុណប្រធានាធិបតី ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម សម្រាប់ការសម្របសម្រួលរបស់ប្រទេសអារ៉ាប់ មួយនេះ ជាមួយនឹងអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអរគុណប្រធានាធិបតី ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម លោក Mohamed bin Zayed bin Sultan al-Nahyan សម្រាប់តួនាទី ជាអ្នកសម្រុះសម្រួល ក្នុងការផ្លាស់ប្តូរអ្នកទោសសង្គ្រាម ជាមួយប្រទេសអ៊ុយក្រែន។

រុស្ស៊ី និងអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃសុក្រថា ពួកគេបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ៩៥នាក់ ពីភាគីនីមួយៗ សរុប១៩០នាក់ បន្ទាប់ពីមានការចរចារដែលធ្វើឡើង ក្រោមការសម្របសម្រួល របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ នៅលើបណ្តាញ Telegram ថា «ប្រជាជនរបស់យើងចំនួន ៩៥នាក់បានត្រលប់មកផ្ទះវិញ។ ជាក្រុមទាហានដែលបានការពារ Mariupol Azovstal, Donetsk, Luhansk, Kharkiv, Kyiv, Chernihiv និងតំបន់ Kherson៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner