ថៃពន្លឿនគម្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៦
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ កំពុងពន្លឿនគម្រោងអភិវឌ្ឍន៍ និងសាងសង់ អាកាសយានដ្ឋានថ្មីចំនួន៦ ក្នុងគោលបំណងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ក្នុងតំបន់ នេះបើតាមការចេញផ្សាយ របស់កាសែត VNexpress ។
អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោកស្រី Manaporn Charoensri បាននិយាយ បន្ទាប់ពីបានចូលរួមសន្និសីទលើកទី៥៩ នៃអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល ហៅកាត់ DGCA នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទថា ចំនួនអ្នកដំណើរ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងទ្វេដង ក្នុងរយៈពេល ២០ឆ្នាំខាងមុខ។
ក្រសួងបានគូសបញ្ជាក់អំពីចក្ខុវិស័យសម្រាប់អនាគត នៃការដឹកជញ្ជូន តាមផ្លូវអាកាស រួមទាំង គម្រោងពង្រឹងសមត្ថភាព និងការសាងសង់ព្រលានយន្តហោះថ្មី ចំនួន៦ នៅ Mukdahan, Bueng Kan, Satun, Phayao, Kalasin, និង Phatthalung នេះបើតាមប្រភពដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ