បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដង្ហែអង្គកឋិនទាន​មហាសាមគ្គី ទៅវត្តស្រែវាលខាងកើត

កំពង់ធំ៖ វត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងឃុំ​ដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានទទួលអង្គកឋិនទាន មហាសាមគ្គីរបស់ថ្នាក់ដឹកនាំខេត្ត កង​កម្លាំងប្រដាប់អាវុធទាំងបី រួមជាមួយមន្ត្រីរាជការ ពុទ្ធបរិស័ទ អាជីវករ នៅខេត្តកំពង់ធំ ដែលដឹកនាំដង្ហែអង្គកឋិនទានដោយ​ឧត្តម​សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ និងលោកជំទាវ នួន វិធាវី រួមជាមួយសហការី ។

ក្នុងឱកាសទទួលអង្គកឋិនទានលោកតា វង្ស យ៉ុល តំណាងព្រះសង្ឃ អាចារ្យគណៈកម្មការវត្តបទុមសាគរ បាន​ថ្លែងអំណរគុណ​ដ៏ជ្រាល​ជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទទាំងអស់ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ដែលបាន​ដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ ដង្ហែអង្គកឋិនទានមហាសាមគ្គី នឹងបានប្រគេនត្រៃចីវរ ទេយ្យទាន​ផ្សេងៗ សម្រាប់ព្រះសង្ឃក្រាលគ្រង និងបានប្រគេនបច្ច័យ​សម្រាប់ការកសាងសមិទ្ធផលនានា ក្នុងទីអារាមវត្ត​បទុម​សាគរ៕

ដោយ៖ប៊ុន រដ្ឋា

ads banner