រុស្ស៊ីបាញ់ផ្កាយរណបម្តង៥៥គ្រឿង មានទាំងរបស់អ៊ីរ៉ង់២គ្រឿង

បរទេស៖ ក្នុងពេលស្ថានភាពតានតឹងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល និងសង្គ្រាមនៅអ៊ុយក្រែន ប្រទេសរុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបចំនួន ៥៥ គ្រឿង ទៅកាន់គន្លងតារាវិថី កាលពីថ្ងៃអង្គារ រួមទាំងផ្កាយរណប ពីរគ្រឿងរបស់អ៊ីរ៉ង់ ចំពេលមានទំនាក់ទំនង កាន់តែស៊ីជម្រៅ រវាងទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់។

ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយថា គ្រាប់រ៉ុក្កែត Soyuz បានបាញ់ចេញពី ស្ថានីយ Vostochny Cosmodrome ក្នុងតំបន់ Far East របស់ប្រទេសរុស្ស៊ី។ Roscosmos បាននិយាយថា ផ្កាយរណបរុស្ស៊ីមាន ៥១ គ្រឿង, ផ្កាយរណបរុស្ស៊ី-ចិន មួយគ្រឿង និង ផ្កាយរណបរុស្ស៊ី-ហ្ស៊ីមបាវ៉េ ត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី ព្រមទាំង ផ្កាយរណបអ៊ីរ៉ង់ ពីរគ្រឿង ផងដែរ។
ប្រភពបាននិយាយថា ការបាញ់នេះគឺជាចំនួនកំណត់ត្រា នៃការបាញ់ផ្កាយរណបរុស្ស៊ី ក្នុងពេលដំណាលគ្នា ដ៏ច្រើនពុំធ្លាប់មាន។

ផ្កាយរណបរូបភាព និងទំនាក់ទំនងរបស់អ៊ីរ៉ង់ ពីរគ្រឿង គឺ Koswar និង Hodhod ត្រូវបានរចនា និងសាងសង់ដោយក្រុមហ៊ុន Omid Faza របស់ប្រទេសអ៊ីរ៉ង់ ហើយមានគោលបំណងគាំទ្រ ដល់ការត្រួតពិនិត្យបរិស្ថាន និងការទំនាក់ទំនង នៅក្នុងតំបន់ដាច់ស្រយាល។

ទីក្រុងតេអេរ៉ង់បាននិយាយថា វាជាលើកទីមួយហើយ ដែលរុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់ សាងសង់ដោយផ្នែកឯកជន។ ប្រទេសទាំងពីរមានទំនាក់ទំនងនយោបាយ, សេដ្ឋកិច្ច និងយោធាកាន់តែស៊ីជម្រៅ ចំពេលមានការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន និងសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលធ្វើឲ្យលោកខាងលិចព្រួយបារម្ភ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner