ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ចូលរួមអង្គ​កឋិនទាននៅវត្តឥន្ទ្រីយ៍សំវរ:

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក​រង​កំពង់ធំ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយក​ត្រៃធំអង្គកឋិន ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ និងប្រគល់ជូនគណៈកម្មការអាចារ្យវត្ត សម្រាប់ចូលរួម​ក្នុងកម្មវិធីអង្គកឋិនទានសាមគ្គី នៅវត្តឥន្ទ្រីយ៍សំវរ: នៃសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ទេយ្យទាននិងបច្ច័យដែលបានប្រគេនព្រះសង្ឃនិងគណ:កម្មការវត្តមានអង្ករ ២៥០គីឡូក្រាម , មី១០កេស,​ត្រីខ១០យួរនិង បច្ច័យ១.២២០.០០០ រៀល សម្រាប់ចូល​រួម​អង្គឋិនទានសាមគ្គី និងចូលរួមកសាងសមិទ្ធផលនានា​នៅក្នុងទីអារាម។

ព្រះទេពសត្ថា សៀង សុខ ព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរ: បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឧត្តមសេនីយ៍​ទោ សោម ស៊ុនលោកជំទាវនិងសហការីទាំងអស់ដែល​មានទឹកចិត្តសប្បុរសនិងការគាំទ្ររួមចំណែកក្នុងការកសាងសមិទ្ធផលនៅវត្តកំពង់ធំ ជាបន្តជានិច្ច៕
ដោយ៖ ប៊ុន រដ្ឋា

ads banner