Elon Musk កើនទ្រព្យយ៉ាងគំហុក បន្ទាប់ពីជ័យជម្នះ Trump

បរទេស៖ មហាសេដ្ឋីពិភពលោក លោក Elon Musk ត្រូវបានគេមើលឃើញពីការកើនឡើងទ្រព្យសម្បត្តិ ២៦.៥ពាន់លានដុល្លារ នៅថ្ងៃដែល Donald Trump ឈ្នះការបោះឆ្នោត ប្រធានាធិបតីអាមេរិក។

ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើង ១៤.៧% ដល់កម្រិតខ្ពស់បំផុត ពុំធ្លាប់មាន ក្នុងរយៈពេល ២ឆ្នាំ កាលពីថ្ងៃពុធ ដោយបានបន្ថែម ១១.៦% ដល់ទ្រព្យសម្បត្តិរបស់ CEO រូបនេះ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។

ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២៩០ពាន់លានដុល្លារ លោក Musk នៅតែជាបុគ្គលដែលមានជាងគេបំផុត នៅលើពិភពលោក។

Tesla ត្រូវបានគេជឿថា នឹងទទួលបានអត្ថប្រយោជន៍ ពីតំណែងប្រធានាធិបតី របស់លោក Trump ខណៈដែលប្រធានាធិបតីជាប់ឆ្នោតបានសន្យាថា នឹងធ្វើឱ្យ Musk ជាប្រធានគណៈកម្មការខាងចំណាយ ចំណូល របស់រដ្ឋាភិបាល។

លោក Musk បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះយុទ្ធនាការរបស់លោក Trump នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ហើយបានចំណាយប្រាក់ជាង ១៣០ លានដុល្លារលើ America PAC ជាគណៈកម្មាធិការនយោបាយ ដែលលោកបានបង្កើតឡើង ដើម្បីជួយអតីតប្រធានាធិបតី ក្នុងការដណ្តើមយកសេតវិមាន ឡើងវិញ។

លោក Daniel Ives អ្នកវិភាគប្រចាំក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Wedbush Securities បានសរសេរ នៅក្នុងរបាយការណ៍មួយ ទៅកាន់អតិថិជន ដែលបានចុះផ្សាយណ៍ ដោយ Bloomberg ថា «ភាពវិជ្ជមានដ៏ធំបំផុត ពីការឈ្នះរបស់ Trump គឺសម្រាប់ Tesla និង Musk»។

លោក បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកកាត់បន្ថយការលើកទឹកចិត្តពន្ធ សម្រាប់រថយន្តអគ្គិសនី នោះ Tesla នឹងទទួលបានការប្រកួតប្រជែង ជាងក្រុមហ៊ុនផលិត ផ្សេងៗទៀត៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner