តំបន់អេកូទេសចរណ៍ ចាហ៊ូ ខេត្តមណ្ឌលគិរី ចូលរួមប្រកួតពានរង្វាន់និរន្តរភាព របស់មូលនិធិ EXO Foundationដោយចាប់ផ្តើមបោះឆ្នោតពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែ វិច្ឆិកា

(ភ្នំពេញ)៖តំបន់អេកូទេសចរណ៍ ចាហ៊ូ(Jahoo)ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានជ្រើសរើស ដើម្បីប្រកួតប្រជែង សម្រាប់ពានរង្វាន់និរន្តរភាព របស់មូលនិធិ EXO Foundationនៅក្នុងប្រភេទ “Planet – Non-Profit/Social Enterprise”។ នេះបើតាមការឱ្យដឹងពី ទីភ្នាក់ងារជំនួយអាមេរិក USAID ។

ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី១២ ខែ វិច្ឆិកាថា ចាហ៊ូ គឺជាស្ថាប័នតែមួយគត់របស់កម្ពុជា ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែនក្នុងប្រភេទ “Planet – Non-Profit/Social Enterprise” នេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ ចាហ៊ូ ចំពោះវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពទូទាំងអាស៊ី ។

ដើម្បីបោះឆ្នោតយើងអាច អនុវត្ត ២ ជំហានសាមញ្ញៗខាងក្រោម៖
១. សូមចុចតំណរ៖ https://bit.ly/vote-for-jahoo ។
២. ជ្រើសរើស “Jahoo” បន្ទាប់មកបញ្ជូនជាការស្រេច ។
អ្នកអាចធ្វើការបោះឆ្នោត រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា សូមចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រវិស័យទេសចរណ៍ ធម្មជាតិ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ក៏ដូចជាជួយដល់ Jahoo នាំយកពានរង្វាន់នេះមកកម្ពុជា ។

គួរបញ្ជាក់ថា៖ អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ហៅថា «ចាហ៊ូ» Jahoo នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកំសាន្តតាមរយៈការដើរក្នុងព្រៃ និងលើកកម្ពស់ការយល់ដឹងនៃការអភិរក្សព្រៃឈើនិងសត្វព្រៃ។

ក្នុងឆ្នាំ២០១៨ អង្គការ WCS បានសហការជាមួយអង្គការ WHI និងទទួលការគាំទ្រពី USAID ក្នុងឆ្នាំ ២០២២ តាមរយៈសកម្មភាព USAID មរតកបៃតងក្នុងការអនុវត្តសកម្មភាពគម្រោងសហគមន៍អេកូទេសចរណ៍ ចាហ៊ូ នៅភូមិអណ្តូងក្រឡឹងមួយនេះ។ ជាលទ្ធផលតំបន់សហគមន៍អេកូទេសចរណ៍ ចាហ៊ូ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសរុបប្រមាណ២ ៤៤៧នាក់ និងរកចំណូលសរុបបានប្រមាណ ១៦៩ ៥៩៤ ដុល្លារអាមេរិក គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤នេះ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner