អភិបាលរាជធានីភ្នំពេញ ដឹកនាំ អាជ្ញាធរពាក់ព័ន្ធមន្ត្រីចុះពិនិត្យ សណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលនាថ្ងៃទី១៣ វិច្ឆិកានេះ បានដឹកនាំ មន្ទីរពាក់ព័ន្ធមន្ត្រីនិងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យ សណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ ការដឹកនាំ មន្ទីរពាក់ព័ន្ធមន្ត្រីនិងអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង នាពេលនេះ គឺដើម្បីពិនិត្យពីវឌ្ឍនភាពចុងក្រោយនៃការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន តាមដងទន្លេ ថាតើបានរៀបចំដូចអ្វីដែលបានគ្រោងទុកទេ ។

ក្រោយការជិះកាណូតមួយជុំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ច្បារអំពៅ ជ្រោយចង្វានិងខណ្ឌឬស្សីកែវរួច ឃើញថា អ្វីដែលជាគម្រោងគឺក្រុមការងារអនុវត្តបានល្អ រហូតទទួលបានការកោតសរសើរពីមជ្ឈដ្ឋានខាងក្រៅទៀតផង ដោយថា ឆ្នាំនេះការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ បរិស្ថាន និងការរៀបចំចំណតទូក ការណូត ទូក ង នៅតាមដងទន្លេមានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner