ការផ្សងប្រផ្នូលសម្រក់ទៀនជ័យ៖ឆ្នាំក្រោយបណ្ដាខេត្ត រាជធានីទាំង​២៥ នឹងមានទឹកភ្លៀងធ្លាក់តិចនៅដើមឆ្នាំ និងចុងឆ្នាំមានទឹក ភ្លៀង​ធ្លាក់ច្រើន

ភ្នំពេញ៖ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៍​អំពីឧទក:ធារា ឬដំណើរទឹកភ្លៀងបានបា្ររព្ធធ្វើឡើង​ក្នុង​ព្រះបរម​រាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាកាលពីរាត្រីពេញបូរណ៌មី ថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៤ ដែលជាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។

បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រយាងថ្វាយគ្រឿងសក្ការ:បូជា ដល់ព្រះរតន ត្រ័យ និងវត្ថុសក្តិសិទ្ធិមួយម៉ឺនលោកធាតុក្នុង​ព្រះរាជ​ពិធីនេះរួចមកការបួងសួងចង់ដឹងអំពីដំណើរទឹកភ្លៀងដែលបង្អុរធ្លាក់លើប្រថពីនៃព្រះរាជាណាចក្រកម្ពុជាក្នុង២៥ខេត្តរាជធានីសម្រាប់ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនិងឆ្នាំ២០២៥ខាងមុខ។

ចំពោះលទ្ធផលនៃការព្យាករណ៍ដំណើរទឹកភ្លៀងទាំង២៥ រាជធានី និងខេត្តនេះ ព្រះជ័យាធិបតី កង កេន បាគូព្រះបរមរាជវាំង​បាន​ទូលថ្វាយ និងជម្រាបជូនដូចតទៅ៖

១-ខេត្តកណ្ដាលដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំភ្លៀងធ្លាក់​មធ្យមនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២-ខេត្តកំពត ដើមឆ្នាំ​មានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមាន​ទឹកភ្លៀងធ្លាក់ច្រើន។ ៣-ខេត្តកំពង់ចាម ដើមឆ្នាំមានភ្លៀងធ្លាក់​តិច កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។៤-ខេត្តកំពង់ធំ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់​មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៥-ខេត្តកំពង់ឆ្នាំង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យមនិងចុង​ឆ្នាំមាន​ទឹកភ្លៀងធ្លាក់ច្រើន។៦-ខេត្តកំពង់ស្ពឺដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិចកណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។៧-ខេត្តកែប ដើម​ឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យមនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៨-ខេត្តកោះកុង ដើមឆ្នាំមាន​ភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ។ ៩-ខេត្តក្រចេះ ដើមឆ្នាំកណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់​មធ្យម។ ១០-ខេត្តតាកែវដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។១១-ខេត្តបាត់ដំបង ដើមឆ្នាំមានទឹក ភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ មានភ្លៀងធ្លាក់មធ្យមនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១២-ខេត្តបន្ទាយមានជ័យ ដើមឆ្នាំកណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។ ១៣-ខេត្ត ប៉ៃលិន ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹក​ភ្លៀងធ្លាក់មធ្យមនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៤-ខេត្តពោធិ៍សាត់ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹក​ភ្លៀងធ្លាក់មធ្យម។១៥-ខេត្តព្រៃវែងដើមឆ្នាំ កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៦-ខេត្ត​ព្រះវិហារ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ ធ្លាក់មធ្យម។១៧-រាជធានីភ្នំពេញ ដើមឆ្នាំមានទឹក​ភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៨-ខេត្តមណ្ឌលគិរី ដើមឆ្នាំនិង កណ្ដាលឆ្នាំ​មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៩-ខេត្តរតនគិរី ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ មានទឹកភ្លៀង​ធ្លាក់មធ្យមនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២០-ខេត្ត ស្វាយរៀង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច និងកណ្ដាលឆ្នាំមានទឹក​ភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំ មានទឹកភ្លៀងធ្លាក់ច្រើន។ ២១-ខេត្តសៀមរាបដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀង​ធ្លាក់មធ្យមនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២២- ខេត្តស្ទឹងត្រែង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមាន​ទឹកភ្លៀងធ្លាក់ច្រើន។២៣-ខេត្តព្រះសីហនុ ដើមឆ្នាំ កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិច និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២៤-ខេត្តឧត្ដរមានជ័យ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិចកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២៥-ខេត្តត្បូងឃ្មុំ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន»។

សូមបញ្ជាក់ថា ព្រះរាជពិធីសម្រក់ទៀនផ្សងប្រផ្នូលពីដំណើរទឹក​ភ្លៀងនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ បានធ្វើឡើង ជារៀងរាល់​ឆ្នាំ នៅរាត្រីពេញបូរមីថ្ងៃ១៥កើត ខែកត្តិក នាថ្ងៃទី២នៃព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជា​បុណ្យប្រ​ពៃណី​ជាតិខ្មែរដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិដ៏ទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឱ្យមានឡើង ជាច្រើន​រយឆ្នាំមកហើយ ហើយប្រជាកសិករខ្មែរមានជំនឿយ៉ាងមុតមំា ចំពោះព្រះរាជពិធីផ្សង ប្រផ្នូលនេះ ព្រោះពាក់ព័ន្ធទៅ​នឹងមុខរបរ​ការងារកសិកម្មរបស់​ពួកគាត់៕ អត្ថបទនិងរូបភាព៖ វិទ្យុជាតិកម្ពុជា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner