ការប្រកួតកីឡា Badminton Pro Max Club លើកទី ១បង្កើតឡើង ដើម្បីរិតចំណងមិត្តភាព និងចូលរួមបំផុសកីឡាវាយនៅកម្ពុជា
ភ្នំពេញ៖ ព្រឹត្តិការប្រកួតកីឡាវាយសី Badminton Pro Max Club លើកទី ១ បង្កើតឡើង ដោយក្លឹបកីឡាវាយសី SINDICATE ស្ថិតនៅក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ បានបញ្ចប់ការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្តម ឧត្តមសនីយ៍ទោ ជាម សុភា អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងលើកឡើងថា ការប្រកួតនេះ បានបង្កើតឡើង ក្នុងគោលបំណងផ្សារភ្ជាប់មិត្តភាព សាមគ្គីភាព ដែលមានកីឡាករមកពីគ្រប់ខេត្តក្រុង ។ ឧត្តម សេនីយ៍ទោ ខាងលើ បានគូសបញ្ជាក់ទៀតថា ក្រៅពីការរិតចំណងមិត្តភាព សាមគ្គីភាព ក៏ជាចលនាមួយបំផុសឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកគិតគូរឿងសុខភាពជាចម្បង កាលណាសុខភាពល្អហើយ ជំងឺអ្វីផ្សេងៗក៏មិនយាយីធ្វើឱ្យរាង្គកាយយើងមាំមួនគ្រួសាររស់ដោយមានសុភមង្គលផងដែរ។ ម្យ៉ាងវិញទៀត សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាព Badminton Pro Max Club លើកទី ១នេះ ក៏ជាផ្នែកមួយជម្រុញផ្នាត់គំនិត និងទាក់ទាញក្មេងដែលជាយុវវ័យធ្លាប់តែយកពេលវេលាឥតប្រយោជន៍ទៅប្រព្រឹត្តិអំពើរពាលាផ្សេងៗដូចជាល្បែងស៊ីសង និងសេបគ្រឿងញានដែលធ្វើឱ្យប៉ះដល់សង្គម ងាកមកហាត់កីឡាវាយសី ដើម្បីជួយដល់សុខភាពនិង បង្កើនភាពវៃឆ្លាត ក្លាយជាយុវជនគំរូនៅក្នុងសង្គមសម្រាប់ពេលអនាគត។ ជាមួយការចូលរួម ក្នុងពានរង្វាន់មិត្តភាព Badminton Pro Max Club លើកទី ១ កីឡាករ សុខ ម៉េង និង កីឡាការិនី ស្រី ពៅ ដែលជាអាជីវកម្ម បានបង្ហាញចំណាប់ដែរថា ក្នុងព្រឹត្តិការណ៍កីឡាវាយសី Badminton Pro Max Club លើកទី ១ ពួកគាត់ពិតជាសប្បាយរីរាយ នៅក្នុងការចូលរួម ព្រោះវាបានបង្កើតឱ្យមានការជួបជុំកីឡាករកីឡាការិនីចាស់ៗ ដើម្បីផ្សាភ្ជាប់នូវមិត្តភាព និងបង្កើតទំនាក់ទំនងល្អ រវាងអាជីវករ និងមន្រ្តីរាជការផងដែរ។ សម្រាប់ការប្រកួតនេះ បើទោះជាចាញ់ឬឈ្នះ ក៏ដោយ ពួកយើងនូវតែសប្បាយចិត្ត ព្រោះវាជាការកសាងនូវអនុស្សាវរីយ៍ល្អ ដែលមិនងាយនិងកើតមាន នៅក្នុងវ័យចាស់រាងៗខ្លួន។
គួរបញ្ជាក់ថា មានកីឡាករកីឡាការិនីដែលជាអាជីវករនិងមន្រ្តីរាជការចូលរួមជាង៣០នាក់ ដោយធ្វើការប្រកួតលើ៣វិញ្ញាសា វាយគូបុរស វាយគូចម្រុះបុរសនិងនារី និងវិញ្ញាសាប្រកួត៣ទល់៣៕
ថត ដោយ ងីម ឆៃហួត អត្ថបទៈជាវ ចន្ធូ