ពិភពលោកអនុម័តថវិកា៣០០ពាន់លានដុល្លារជួយប្រទេសក្រីក្រ ទប់ទល់នឹងការឡើងកំដៅផែនដី

បរទេស៖ សម្រាប់កិច្ចព្រមព្រៀងអាកាសធាតុ សេចក្តីព្រាងចុងក្រោយរបស់សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ ហៅកាត់ COP29 បានស្នើថវិកា យ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ សម្រាប់ប្រទេសក្រីក្រ ដោះស្រាយបញ្ហាការឡើងកំដៅផែនដី។

ប្រទេសជិត ២០០បានអនុម័តកិច្ចព្រមព្រៀងអាកាសធាតុ ដែលបង្កើនដល់ យ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយចំនួនទឹកប្រាក់ដ៏ច្រើនពីក្រុមប្រទេសអ្នកមានដែលជាអ្នកបំពុល ជាប្រវត្តិសាស្រ្តនេះ ត្រូវចំណាយឱ្យប្រទេសក្រីក្រ ដើម្បីចាត់វិធានការប្រឆាំងនឹងការឡើងកំដៅផែនដី ដែលសំដៅទៅលើការកើនឡើងនៃសីតុណ្ហភាពជាមធ្យម ក្នុងភពផែនដី។

បន្ទាប់ពីរយៈពេលពីរសប្តាហ៍ នៃការចរចាដ៏ហត់នឿយ នៅក្នុងប្រទេស អាស៊ែបៃហ្សង់ ដែលបានអូសបន្លាយរហូតដល់ម៉ោងបន្ថែម ប្រធាន COP29 លោក Mukhtar Babayev បានឡើងអានពីការអនុម័តកតិកាសញ្ញាសកល។

សេចក្តីព្រាងកិច្ចព្រមព្រៀងចុងក្រោយ ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានស្នើថា អ្នកបញ្ចេញឧស្ម័នប្រវត្តិសាស្ត្រ ដែលមានទ្រព្យសម្បត្តិ បានសន្យាផ្តល់ទំហំទឹកប្រាក់នេះជាប្រចាំឆ្នាំ រហូតដល់ឆ្នាំ២០៣៥ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ឬ ប្រទេសអ្នកក្រ ដែលប្រឈមមុខនឹងការឡើងកំដៅផែនដី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner