លោក ត្រាំ ចោទលោក បៃដិន រំលោភអំណាច ក្រោយលើកលែងទោសដល់កូនប្រុសខ្លួនឯង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានហៅការលើកលែងទោសរបស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ចូ បៃដិន ដល់កូនប្រុសបង្កើតរបស់គាត់ គឺលោក ហាន់ធើ បៃដិន ថា ជាការរំលោភអំណាច និងការបរាជ័យនៃប្រព័ន្ធយុត្តិធម៌។

លោក ហាន់ធើ កំពុងប្រឈមមុខនឹងទោសជាប់ពន្ធនាគារអតិបរមា ២៥ឆ្នាំ ជុំវិញសំណុំរឿងគេចពន្ធ និងទោសជាប់ពន្ធនាគារ ១៧ឆ្នាំ ពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ ទាក់ទិនសាវតាត្រួតពិនិត្យការទិញកាំភ្លើង និងការកាន់កាប់កាំភ្លើងខុសច្បាប់។

ទោះបីជាយ៉ាងណា កាលពីថ្ងៃអាទិត្យម្សិលមិញ លោក បៃដិន បានប្រកាសលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺ ហាន់ធើ បៃដិន ដែលជាប់ពិរុទ្ធពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ ពាក់ព័ន្ធនឹងសាវតាត្រួតពិនិត្យការទិញកាំភ្លើង និងការកាន់កាប់កាំភ្លើងខុសច្បាប់ ព្រមទាំងគេចវេសបង់ពន្ធ។

លោក លោក ដូណាល់ ត្រាំ បានបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអាទិត្យថា តើការលើកលែងទោសរបស់លោក ចូ ទៅកាន់ ហាន់ធើ មានរួមបញ្ចូលចំណាប់ខ្មាំងថ្ងៃទី៦ ខែមករា (J-6 Hostages) ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារដែរឬទេ? នេះជាការបំពានមួយ និងជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។

ចំណាប់ខ្មាំង ថ្ងៃទី៦ ខែមករា ឬ J-6 Hostages គឺលោក ត្រាំ ចង់សំដៅលើអ្នកគាំទ្ររបស់លោកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងកុបកម្មចូលអុកឡុក វិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១៕

ប្រភព ៖ The Hill ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner