ពាក្យថា «ប្រជាជនរស់នៅក្នុងសង្គមមួយមានភាពស្មើគ្នា គ្មានវណ្ណៈសង្គម»
ក្នុងរបបយង់ឃ្នងខ្មែរក្រហម គឺមិនមែនធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពសម្បូរសប្បាយដូចៗគ្នានោះទេ។ ផ្ទុយទៅវិញរបបតិរិច្ឆានមួយនេះ បានធ្វើឱ្យប្រជាជនខ្លួនក្លាយជាទាសករ ដោយបង្ខំឱ្យធ្វើការជាទម្ងន់គ្មានម៉ោងសម្រាក ប្តូរនឹងរបបបបររាវៗរកគ្រាប់អង្ករមិនឃើញ ពីរបីវែកប៉ុណ្ណោះ។ គ្មាននរណាម្នាក់គេចផុតមិនធ្វើការនោះទេ លើកលែងតែទារក។ ពាក្យថា ឱ្យប្រជាជនរស់នៅមានភាពស្មើគ្នា គ្មានវណ្ណៈ ជាដើម គ្រាន់តែជាពាក្យនិយាយឱ្យពីរោះស្តាប់របស់បនឃាតកខ្មែរក្រហម ដោយពួកនេះបានដកហូតគ្រប់បែបយ៉ាងពីប្រជាជន សូម្បីតែសិទ្ធិរស់នៅជាមូលដ្ឋាន។ ពាក្យថាស្មើភាពគ្នារបស់ខ្មែរក្រហម គឺធ្វើឱ្យប្រជាជនក្លាយជាទាសករនៃរបបអប្រិយ៍របស់ខ្លួនគ្រប់ៗគ្នា៕
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នយោបាយបាយឈ្នះឈ្នះ #មេខ្មែរក្រហម