Waymo នឹងពង្រីកសេវាកម្មឡានតាក់ស៊ីគ្មានមនុស្សបើកទៅទីក្រុង Miami នៅឆ្នាំ ២០២៦
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Waymo បានប្រកាសនឹងចាប់ផ្តើមពង្រីកខ្លួនជាលើកដំបូង ឆ្លងកាត់ទីក្រុងផ្លរីដា ទៅបម្រើសេវាកម្មឡានតាក់ស៊ីគ្មានមនុស្សបើក ឬ robotaxi តាមរយៈកម្មវិធី Waymo One នៅទីក្រុងម៉ៃអាមី ក្នុងឆ្នាំ ២០២៦។
ការពង្រីកខ្លួនទៅកាន់ទីក្រុងម៉ៃអាមី បានបង្ហាញពីទំនុកចិត្តកើនឡើងរបស់ក្រុមហ៊ុន Waymo សម្រាប់ការផ្តល់សេវាកម្មឡានតាក់ស៊ីគ្មានមនុស្សបើក នៅក្នុងលក្ខខណ្ឌអាកាសធាតុពិបាកៗនៅក្នុងតំបន់ នៃទីក្រុងធំៗរបស់សហរដ្ឋអាមេរិក។
Waymo បានសាកល្បងសេវាកម្មឡានតាក់ស៊ីគ្មានមនុស្សបើកលើកដំបូងនៅក្នុងទីក្រុងម៉ៃអាមី ក្នុងឆ្នាំ២០១៩ ដោយក្រុមហ៊ុននេះបាននិយាយថា បានជួយកែលម្អសមត្ថភាពនៃរថយន្តដែលបើកបរដោយខ្លួនឯង ក្នុងការបើកបរក្រោមស្ថានភាពផ្លូវសើម និងមានភ្លៀង។
Waymo ដែលមានក្រុមហ៊ុន Alphabet ជាមេធំ គឺជាអ្នកអភិវឌ្ឍន៍យានយន្តបើកបរដោយស្វ័យប្រវត្តិតែមួយគត់ ដែលបច្ចុប្បន្នដំណើរការសេវាកម្មឡាន robotaxi ពាណិជ្ជកម្មនៅក្នុងតំបន់រថភ្លើងក្រោមដីសំខាន់ៗជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ប៉ុន្តែគូប្រជែងរបស់ខ្លួនក៏កំពុងលេចចេញជារូបរាងផងដែរ។
ក្រុមហ៊ុន Cruise ដែលគ្រប់គ្រងដោយក្រុមហ៊ុន GM កំពុងធ្វើការលើការនាំយកឡានបើកបរដោយខ្លួនមកប្រើប្រាស់វិញនៅលើផ្លូវសាធារណៈ បន្ទាប់ពីបានបញ្ឈប់សេវាកម្មរបស់ខ្លួន ក្រោយកើតមានឧបទ្ទវហេតុបង្កឲ្យអ្នកថ្មើរជើងរងរបួសនៅទីក្រុងSan Francisco៕
ប្រភព ៖ CNBC ប្រែសម្រួល ៖ ឈឹម ទីណា



