Biden ៖ ការដួលរលំ Assad ជាឱកាសប្រវត្តិសាស្ត្រសម្រាប់ស៊ីរី

បរទេស៖ នៅក្នុងសុន្ទរកថា ចេញពីសេតវិមាន កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក Joe Biden បានហៅការធ្លាក់ពីអំណាច របស់លោក Bashar al-Assad ជា​ «ឱកាសប្រវត្តិសាស្ត្រ» សម្រាប់ប្រទេសស៊ីរី។

លោក Biden បាននិយាយថា «ការដួលរលំ នៃរបបនេះ គឺជាទង្វើ​មូលដ្ឋាននៃយុត្តិធម៌…វាជាឱកាសប្រវត្តិសាស្ត្រសម្រាប់ប្រជាជនស៊ីរី ដែលមានការអត់ធន់យូរ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jo Biden បានអះអាងថា អាមេរិកនឹងចូលរួមជាមួយគ្រប់ភាគីនៅស៊ីរី ក្នុងការផ្លាស់ប្តូរនយោបាយ ហើយ លោក Assad នឹងត្រូវទទួលខុសត្រូវ។

លោក Biden បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចូលរួមជាមួយ «ក្រុមស៊ីរីទាំងអស់» ជុំវិញការផ្លាស់ប្តូរនយោបាយ បន្ទាប់ពីការដួលរលំ រដ្ឋបាលរបស់ប្រធានាធិបតី Bashar al-Assad ដោយបន្ថែមថា មេដឹកនាំដែលដួលរលំរូបនេះ «គួរតែទទួលខុសត្រូវ»។

លោក Biden បាននិយាយទៀត «ក្រុមឧទ្ទាមមួយចំនួន ដែលបានទម្លាក់លោក Assad មានកំណត់ត្រាដ៏អាក្រក់ អំពីអំពើភេរវកម្ម និងការរំលោភសិទ្ធិមនុស្ស» ។ ប៉ុន្តែ លោកបន្ថែមថា «យើងនឹងវាយតម្លៃ មិនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែ ជាសកម្មភាព របស់ពួកគេ»។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋអ៊ីស្លាម បានប្រកាសថា ពួកគេបានដណ្តើមយកទីក្រុងដាម៉ាស នៅក្នុងការវាយលុកមួយ កាលពីថ្ងៃអាទិត្យ ដោយបានបង្ខំចិត្ត ឲ្យប្រធានាធិបតី Bashar al-Assad រត់គេចខ្លួន និងបញ្ចប់ការគ្រប់គ្រង រយៈពេល៥ទសវត្សរ៍ នៃគ្រួសារ Assad នៅក្នុងប្រទេសស៊ីរី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner