អ៊ុយក្រែន ៖ រុស្ស៊ីបាញ់ស្រោចមីស៊ីលជាង ១.០០០គ្រាប់បំផ្លាញទីតាំងថាមពលអ៊ុយក្រែន
កៀវ ៖ រុស្ស៊ីបានវាយប្រហារចំនួន ១២លើក ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដោយគិតត្រឹមចុងឆ្នាំ២០២៤ រុស្ស៊ីបានបាញ់មីស៊ីលប្រហែល ១,១០០គ្រាប់។
នេះទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីអ្នកការទូតជាន់ខ្ពស់ម្នាក់។
លោក Sergiy Kyslytsya ដែលជាតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារដោយមីស៊ីលទាំង ១២លើកនេះ ក៏រួមបញ្ចូលទាំងមីស៊ីលឆ្លងទ្វីប និងមីស៊ីលផ្លោងផងដែរ។
លោក Kyslytsya បន្ថែមថា រុស្ស៊ីកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ បានបើកវាយលុកដ៏ធំបំផុតមួយក្នុងឆ្នាំនេះ ទៅលើទីតាំងថាមពលរបស់អ៊ុយក្រែនជាមួយនឹងមីស៊ីលចំនួន ៩៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១៩៣គ្រឿង។
ថ្មីៗនេះ ក្រុមហ៊ុនថាមពលរដ្ឋ Ukrenergo បានប៉ាន់ប្រមាណថា អ៊ុយក្រែនបានបាត់បង់សមត្ថភាពបង្កើតថាមពលប្រហែល ៩ជីហ្គាវ៉ាត់ ដោយសារការវាយប្រហាររបស់រុស្ស៊ីក្នុងឆ្នាំនេះ៕
ប្រភព ៖ ស៊ីនហួរ សម្រួល ៖ ឈឹម ទីណា

