គ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ ៧០នាក់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសត្រៀមការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចមហាបវរធិបតីលើកទី២

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ គ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះចំនួន ៧០នាក់មកពីទូទាំងប្រទេស ទទួលបានការបណ្តុះបណ្តាបច្ចេក តាមរយៈសិក្ខាសាលាបច្ចេកទេសគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត លើកទី ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ដល់ ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥ ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងបញ្ជាក់ថា សិក្ខាសាលានេះ ទទួលបានការអនុញាតិឱ្យរៀបចំពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈកម្មាការចំពោះកិច្ច ដឹកនាំ ដោយ ឯកឧត្តម ថោង ខុន ជាប្រធាន ក្នុងគោលបំណង បំប៉នបច្ចេកទេស ក្រមសិលធម៌ ដល់គ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពរបស់យុទ្ធគុនខ្មែរ ដែលជាព្រលឹងជាតិរបស់ខ្មែរយើង ។

ឯកឧត្តម រដ្ឋលេខាធិការ បានសង្កាត់ធ្ងន់ថា ចំពោះការយកចិត្តទុកដាក់លើអនុសាសន៍ដែលផ្តល់ជូនដោយសម្តេច មហាបវរធិបតីនេះ ក្រុមជំនាញកីឡាយុទ្ធគុនចម្រុះក្នុងសហព័ន្ធកីឡាគុនចម្រុះកម្ពុជាទាំងអស់ និងខិតខំប្រឹងប្រែងក្នុងការធ្វើការងារដោយការទទួលខុសត្រូវខ្ពស់ឱ្យចេញជាលទ្ធផលជាក់ស្តែង។ចឹងសិក្ខាសាលានាពេលនេះ គឺជាអ្វីដែលពួកយើងបានផ្តោតលើការយកចិត្តទុកដាក់ឱ្យគ្រូបង្វឹកទាំងអស់ចេះទ្រឹះស្តីកីឡា ចេះរៀបចំផែនការហ្វឹកហាត់ឱ្យបានត្រឹមត្រូវ ជាពិសេស ផែនការហ្វឹកហាត់បច្ចេកទេស និងចេះពីរបៀបហ្វឹកហាត់កម្លាំងកាយរបស់កីឡាករកីឡាការិនីឱ្យមានភាពធន់រឹងមាំ ដើម្បីទទួលបានគុណភាពច្បាស់លាស់ក្នុងការប្រកួត ហើយ ត្រូវចេះបច្ចេកទេសពិសេស ដែលជាមូលដ្ឋានយុទ្ធគុនបានច្បាស់លាស់ ចេញពីគ្រូជំនាញរបស់សហព័ន្ធដូចជា លោក បណ្ឌិត សេង ប៊ុនសុងជាដើម ។

ឯកឧត្តម អះអាងថា បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះទៅគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះរបស់យើងនិងទទួលបានចំណេះដឹងបានកាន់តែច្បាស់និងគុណភាពក្នុងការបង្ហាត់យុទ្ធគុនចម្រុះខ្មែរបុរាណ ព្រោះតាមរយៈសិក្ខាសាលានេះសិក្ខាកាមដែលជាគ្រូបង្វឹកបានហ្វឹកហាត់សិក្សាទាំងទ្រឹះស្តីនិងការអនវត្តផ្ទាល់ ដែលជាយុទ្ធគុនចម្រុះ បូករួមនិងក្បាច់បោកកាច់ក្លេផងដែរ។

នេះជាសិក្ខាសាលាបច្ចេកទេសនៃក្បាច់គុនចម្រុះខ្មែរបុរាណលើកទី១ ហើយវាក៏ជាគំរូមួយក្រោមការយកចិត្តទុកដាក់ដឹកនាំនិងការចង្អុលបង្ហាញជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកយុទ្ធគុនចម្រុះខ្មែរបុរាណនេះឱ្យមានចីរភាព និងស្ថេរភាពនាពេលអនាគតបានយូអង្វែង។

សូមបញ្ជាក់ថា សិក្ខាសាលាបច្ចេកទេសនៃក្បាច់គុនចម្រុះខ្មែរបុរាណលើកទី១នេះ មានគ្រូមកពីបណ្តាខេត្តឆ្ងាយៗចំនួន ៣០នាក់ និងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលចំនួន ៤០នាក់ ៕

ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner